កងកម្លាំងនគរបាល ការពារព្រំដែនទឹក ត្រូវមានជំនាញច្បាស់ លាស់ទាំងទ្រឹស្តី និងការអនុវត្ត ជាក់ស្តែង

(ខេត្តកំពត)៖ កងកម្លាំងនគរបាល ការពារព្រំដែនទឹក គឺជាអ្នកអនុវត្តច្បាប់ នៅលើដែនទឹក និងមានតួនាទី ការការពារ ប្រជាពលរដ្ឋ រកស៊ីស្រប់ច្បាប់ នៅលើផ្ទៃសមុទ្រ ជាពិសេសចូលរួម ការពារបូរណៈ ភាព អធិបតេយ្យភាព នៃព្រំដែនសមុទ្រកម្ពុជា។ ដូច្នេះនគរបាលការពារ ព្រំដែនទឹកត្រូវមានចំណេះ ជំនាញច្បាស់ លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើនគុណភាព នៃការអនុវត្តការងារ ឲ្យបានកាន់តែប្រសើរ។

នេះបើតាមការលើក ឡើងរបស់ ឯកឧត្តមឧត្តម សេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក ក្នុងពិធីបើកវគ្គ បំប៉នហ្វឹកហ្វឺនជំនាញ បច្ចេកទេស បើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះ ដល់កងកម្លាំង នគរបាលការពារ ព្រំដែនទឹក ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅ ទីបញ្ជាការវរៈ សេនាតូចនគរបាល ការពារព្រំដែន ទឹកលេខ ២៤១ ស្ថិតនៅក្នុងសង្គាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមបានបន្តថា ដើម្បីបង្កើនការយល់ ដឹងដល់កងកម្លាំង នូវចំណេះ ជំនាញ ពិតប្រាកដក្នុងកិច្ច ប្រតិបត្តិការនៅតំបន់សមុទ្រ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក បានដាក់ចេញ នូវផែនការហ្វឹកហ្វឺនផ្ទៃក្នុង ដើម្បីបង្កើនសមត្ថភាព យល់ដឹងផ្នែកជំនាញ ដល់កងកម្លាំងនៅ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក ដើម្បីពង្រឹងអំពីវិន័យ របៀបរបបការងារ និងតួនាទីភារកិច្ចជំនាញ ធានាដល់ការគ្រប់គ្រង បញ្ជាដឹកនាំកម្លាំង ក្នុងកិច្ចប្រតិបត្តិការ ឲ្យបានកាន់តែល្អប្រសើរ និងរៀនរស់ធ្វើ ការតាមរបៀបគន្លងថ្មី។ ដូច្នេះកម្មសិក្សាការីទាំង អស់ត្រូវយកចិត្តទុក ដាក់ត្រង់ត្រាប់ ក្រេបជញ្ជក់យក ចំណេះជំនាញឲ្យបាន លទ្ធផលល្អប្រសើរ។

ឯកឧត្តមប្រធាន នាយកដ្ឋាន ក៏បានផ្តាំផ្ញើដល់ នាយ-នាយរង នគរបាលទាំងអស់ នៃនាយកដ្ឋាន នគរបាលការពារព្រំដែនទឹក ក្រោយពេលបាន បញ្ចប់វគ្គសិក្សានេះ សូមយកទៅអនុវត្ត លើកកម្ពស់ បំពេញបន្ថែមនូវ កម្រិតយល់ដឹងតាម របកគំហើញថ្មីៗ និងពង្រឹងសមត្ថភាពការងារ ដកបទពិសោធន៍  ដើម្បីរួមចំណែកក្នុង ការបំពេញភារកិច្ចរបស់ ខ្លួនឲ្យទទួលបានជោគ ជ័យល្អប្រសើរជូនអង្គភាព។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានកម្មសិក្សាការីសរុបចំនួន ២៥០នាក់ក្នុងនោះមកពី វរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ (ព្រះសីហនុ) , លេខ២៤១(កំពត),លេខ២៦៩(កោះកុង) ៤៣០(កែប) និងស្នងការដ្ឋាននគរបាលខេត្ត ផ្នែកទេសចរណ៍ និងចរាចរណ៍ នៃខេត្តទាំងបួនខាងលើផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *