ប្រធានសមាគមអតីត យុទ្ធជនខេត្តស្ទឹងត្រែង ស្នើថ្នាក់ដឹកនាំ សមាគមថ្នាក់ជាតិ ជួយពន្លឿនលើយន្ត ការដោះស្រាយដីធ្លី សម្រាប់បែងចែកជូ នអតីតយុទ្ធជន គ្រាដែលផ្ទៃដីដែល ត្រូវបែងចែក កំពុងប្រឈម និងប៉ះពាល់ លើការកាន់កាប់ ពីប្រជាពលរដ្ឋ

(ខេត្តស្ទឹងត្រែង)៖ ការស្នើសុំរកកិច្ច អន្តរាគមន៍ ដោះស្រាយបញ្ហា ប្រឈមដីធ្លីពី មេបញ្ជាការតំបន់ ប្រតិបត្តិការសឹក រងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលជាប្រធាន សមាគមអតីតយុទ្ធ ជនកម្ពុជា ខេត្តស្ទឹងត្រែង បានធ្វើក្នុងពិធី ប្រការទទួលស្គាល់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងអនុប្រធាន សមាគមអតីតយុទ្ធ ជនកម្ពុជា ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ធ្នូឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង។

ពិធីនោះទៀត បានធ្វើឡើងក្រោមអធិបតីភាព លោក ចាន់ លំផាត់ សមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីត យុទ្ធជនកម្ពុជា តំណាងលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគម និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជា ដែលមានការចូលរួមពី អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងថ្នាក់ដឹកនាំ សមាគមថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក សរុប ប្រមាណជាង ៤០០នាក់។

យោងតាមសេចក្តី សម្រេចរបស់ ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រកាសទទួលស្គាល់ លោក ស្វាយ សំអ៊ាង ជាប្រធានកិត្តិយស សមាគមអតីត យុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ជំនួស លោក ម៉ុម សារឿន អតីតអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគម ដែលត្រូវ ផ្លាស់ទៅក្រសួងមហាផ្ទៃ និង លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច ជាអនុប្រធានសមា គមអតីតយុទ្ធជន ខេត្តស្ទឹងត្រែង ជំនួស លោក ស៊ា គឹមសែ ដែលត្រូវចូលនិវត្តន៍។

ប្រធានសមាគម អតីតយុទ្ធជន ខេត្តស្ទឹងត្រែង  លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា គិតចាប់ពីថ្ងៃទី ៣០វិច្ឆិកាឆ្នាំ២០២១  សមាជិកសមាគម គ្រប់ប្រភេទ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ សមាគម អតីតយុទ្ធជនខេត្ត មានចំនួន ១ពាន់ ២៤៣នាក់ ក្នុងនោះស្រី ១៧០នាក់ អតីតយុទ្ធជន ដែលបានចូលជា សមាជិកសមាគម មានចំនួន ១ពាន់ ១២នាក់ ស្រី ២៨៩នាក់ ក្នុងនោះមាន និវត្តន៍ជន ៨០៦នាក់ ជាសមាជិក សមាគមខេត្ត ៧៨០នាក់ ជនបាត់បង់ សមត្ថភាពការងារ ២៣នាក់ ជាសមាជិកសមាគម ២៣នាក់ ជនពិការ ៧៩នាក់ ដែលជាសមជិក សមាគម គ្រួសារពលី ១៩១នាក់ ជាសមាជិកសមាគម ៩៦នាក់ គ្រួសារជនមរណៈ ១៤៤នាក់ ជាសមាជិកសមាគម ៣៤នាក់ ជនពិការប្រភេទ១ ដែលទទួលបានថវិកា តិចជាង ១លានរៀល មានចំនួន ៣នាក់។

លោកបន្តថា សមាគមអតីតយុទ្ធជនខេត្ត បានបង្កើតឡើងនៅ ថ្ងៃទី២កញ្ញាឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកង ទ័ពជើងគោក និងជាសមាជិកគណៈ អចិន្ត្រៃសមាគម អតីតយុទ្ធជនកម្ពុជា។

លោកថា នៅក្នុងឆ្នាំ២០២១នេះ សមាជិកសមាគម ដែលទទួលមរណ ភាពដោយសារចាស់ ជរាមានចំនួន ២២នាក់។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានសំណូមពរ ដល់គណៈកម្មាការ សមាគមខេត្ត ក្រុង ស្រុក និងសប្បុរសជន មេត្តាជួយគាំទ្រសម្ភារៈ និងថវិកា ដើម្បីទ្រទ្រង់សមាគម ,លោកឧត្តមសេនីយ៍ បានស្នើដល់ ថ្នាក់ដឹកនាំសមាគម ថ្នាក់ជាតិ ពិសេស អគ្គលេខាសមាគម  សូមជួយដោះស្រាយ គោលនយោបាយ ដីធ្លី សម្រាប់បែងចែក ជូនអតីតយុទ្ធជន ដែលមានជាង ៤០០គ្រួសារ ព្រោះត្បិតពេលនេះ សមាគមមិនទាន់បាន ធ្វើការបែងចែក ជូនអតីតយុទ្ធជន នៅឡើយ ដោយចាប់គិតពីឆ្នាំ ២០១៥ រហូតមកដល់ឆ្នាំ ២០២១នេះ ដោយសារដីទាំង នោះនៅមានបញ្ហាប្រឈម ហើយនៅចំពោះមុខ ស្នើបែងចែកដី និងសង់ផ្ទះ ២៩ខ្នងស្មើ ២៩ខ្នងជាជំហ៊ានដំបូង ក្នុងចំណោម ៩៣គ្រួសារ សម្រាប់អតីតយុទ្ធ ជនដែលលំបាក។

អភិបាលខេត្ត និងជាប្រធានកិត្តិ យសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងថា ផ្សារភ្ជាប់ជាមួយនឹង ការងារនារពេល កន្លងមក និងពិធីដ៏មានអត្ថន័យ នាពេលនេះ គឺបានបង្ហាញ យ៉ាងច្បាស់នូវភក្តីភាព និងការយកចិត្ត ទុកដាក់ជាប់ជានិច្ច ចំពោះអតីតយុទ្ធ ជនគ្រប់រូបរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាព ឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានសម្រេច បង្កើតឲ្យមានសមាគមអតីត យុទ្ធជនកម្ពុជា នេះឡើង ក្នុងការជួយគាំទ្រ និងការឧបត្ថម្ភ ដល់បងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេស ក្នុងនោះក៏មានខេត្ត ស្ទឹងត្រែងយើងនេះ ផងដែរ។

លោកបន្តថា ក្នុងនាមរូបលោកផ្ទាល់ ជាថ្នាក់ដឹកនាំខេត្ត មានក្តីសង្ឃឹម យ៉ាងមុតមាំថា គ្រប់ថ្នាក់ គ្រប់ផ្នែកពាក់ ព័ន្ធនៅក្នុងខេត្ត ក៏ដូចជាអាជ្ញាធរ មូលដ្ឋាននៅក្នុងខេត្ត នឹងខិតខំបន្តចូល រួមចំណែកយ៉ាងសកម្ម សហការ និងជួយឧបត្ថម្ភគាំ ទ្រគ្រប់បែបយ៉ាង ជូនដល់អតីតយុទ្ធ ជនកម្ពុជាខេត្ត ឲ្យបានកាន់តែ មានភាពល្អប្រសើរ ថែមទៀត ដើម្បីជួយដោះ ស្រាយបញ្ហា ក៏ដូចជាការខ្វះខាត របស់អតីតយុទ្ធជន នៅក្នុងខេត្តស្ទឹងត្រែង ឲ្យបានកាន់តែល្អ ប្រសើរថែមទៀត។

លោក ស្វាយ សំអ៊ាង បានប្តេជ្ញាចិត្តថា ចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់គណៈ កម្មការសមាគមអតីត យុទ្ធជនខេត្ត ឲ្យកាន់តែល្អប្រសើរ និងអនុវត្តភារកិច្ច ឲ្យកាន់តែសកម្ម ដើម្បីបម្រើផល ប្រយោជន៍ជាច្រើនទៀត ចំពោះសមាជិក អតីតយុទ្ធជនរបស់យើង ,ពង្រឹងពង្រីកសមាជិក ភាពនៃរចនាសម្ព័ន្ធ  សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្ត ឲ្យកាន់តែមានប្រសិទ្ធ ភាពឆ្លើយតបទៅនឹង គោលការណ៍ លក្ខខន្តិកៈ របស់សមាគមអតីត យុទ្ធជនកម្ពុជាខេត្ត  ,បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិ បត្តិការ ជាមួយ នឹងគណៈកម្មការ សមាគមខេត្ត គ្រប់លំដាប់ថ្នាក់ ក្នុងការជម្រុញការ អនុវត្តតួនាទី ឲ្យបានល្អប្រសើរ ក្នុងការសម្រេច នូវភារកិច្ច ក្នុងនាមគណៈ កម្មការសមាគមកម្ពុជា ដើម្បីរួមចំណែក ជួយដោះស្រាយបញ្ហា លំបាកនានា  នូវគ្រប់កាលៈទេសៈ ជូនអតីតយុទ្ធជនខេត្ត និងខិតខំប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព ដើម្បីគៀងគរ រកធនធានហិរញ្ញវត្ថុ សម្ភារៈ ស្បៀងអាហារ ក្នុងការផ្គត់ផ្គង់គាំទ្រ ដោះស្រាយបញ្ហាលំបាក ជូនបងប្អូនអតីតយុទ្ធជន សមាជិតអតីតយុទ្ធជន នៅគ្រប់មូលដ្ឋាន នៅខេត្តស្ទឹងត្រែង។

សមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីត យុទ្ធជនកម្ពុជា លោក ចាន់ លំផាត់ បានមាន ប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេច ឬបោះបង់ចោលបង ប្អូនអតីតយុទ្ធជននោះទេ ព្រោះត្បិត សម្តេចទាំងទ្វេរ នៅតែនឹកឃើញជានិច្ច ចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នា ហើយសម្តេចតេជោ ក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ ផងដែរ។

លោក ចាន់ លំផាត់ បានបញ្ជាក់ថា ដើម្បីជាការឆ្លើយ តបទៅនឹងគុណបំណាច់ មិនអាចកាត់ថ្លៃបាន  របស់បងប្អូន អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែង រកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ គឺលោកបានណែនាំ និងស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយក ចិត្តទុកដាក់ ចំពោះសុខទុក្ខ ឬការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជន ឲ្យបានល្អ ថែមទៀត។

លោកបានជម្រុញ មេប៉ុស្តិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីណាម្នាក់ ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួល បាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពី ប្រមុខរាជរដ្ឋាភិបាល ព្រោះត្បិតការលះ បង់សាច់ស្រស់ ឈាមស្រស់ របស់ បងប្អូនអតីតយុទ្ធជន គឺមានគុណបំណាច់ មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសុខសន្តិភាព ជូនជាតិ មាតុភូមិ។

ក្នុងឱកាសនោះផងដែរ លោក ចាន់ លំផាត់ បាននាំយកនូវ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនអតីត យុទ្ធជនចំនួន ៧០នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ៣០ គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និង ថវិកា ៦ម៉ឺនរៀល ថែមទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *