ជនសង្ស័យដែល បង្ហោះវីដេអូរ ចែកលុយដុលា្លរ ក្លែងក្លាយចែកមាស (ក្រឡៃ) តាមប្រព័ន្ធហ្វេសបុក ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបញ្ជូនទៅកាន់ តុលាការ!

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៥ធ្នូ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌក ម្រិតស្រាលនៃស្នង ការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែងបាន បញ្ជូនជនសង្ស័យ សេដ្ឋី ចែកលុយដុល្លារ សែនទៅកាន់តុលាការ ហើយ ក្រោយការ ស៊ើបអង្កេតពាក់ព័ន្ធ នឹងករណីចរាចរលុយ ក្លែងក្លាយនិងឆបោកប្រាស់តាម ប្រព័ន្ធបណ្តាញសង្គម ហ្វេសប៊ុ ក ។

សមត្ថកិច្ចអោយដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនបានមានឈ្មោះ កុង សីលា រស់នៅភូមិ ស្រែឫស្សី ឃុំ ស្រែឫស្សី ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកថាជនសង្ស័យ ខាងលើត្រូវឃាត់ ខ្លួនបានកាលពីថ្ងៃ ទី៣ធ្នូ២០២១ក្រោម កិច្ចសហការរវាង កម្លាំងស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង និង កម្លាំងនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យាចុះ ស្រាវជ្រាវ ស៊ើបអង្កេត ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ ឆបោកតាម អន ឡាញ (online) ដោយ ប្រើប្រាស់ គណនី ហ្វេសបុកឈ្មោះ Hwe Knm និង រាជ នី ក្រមា ធ្វើការ Live ចែកលុយចែក មាសជាច្រើន ។

ក្រោយការចាប់ខ្លួន និង សាកសួរពីគោលបំណង ជនសង្ស័យរូបខាងលើ បានឆ្លើយសារភាព ថាកាលដែលខ្លួន ឡាយបែបនេះគឺ គ្រាន់ ចង់បានការ LikeនិងShareដើម្បីរកប្រភព ចំណូលពីហ្វេសប៊ុកតែ ប៉ុណ្ណោះ ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌបានបញ្ជាក់ថា ជនសង្ស័យខាងលើ នេះគឺជាបុគ្គលដែល បង្កើតផេកឡាយ លក់ របស់របរតាម អនឡាញដូចជា គ្រឿងអលង្ការ ក្រឡៃជាដើម ។

បន្ទាប់ពីការឡាយ ចែកលុយចែកមាស ខាងលើនេះហើយ កម្លាំងសមត្ថកិច្ច ក៏បានបើកការស៊ើប អង្កេត រួចក៏ឃាត់ខ្លួន ជនសង្ស័យខាងលើនាំមក អធិការដ្ឋាននគរបាលស្រុក ថាឡាបរិវ៉ាត់ រួមទាំងវត្ថុតាងដូច ជា គ្រឿងអលង្ការ ក្រឡៃមួយចំនួន លុយសែនជាច្រើន សន្លឹកក្រដាសវេរលុយ និងទូរស័ព្ទដៃជាដើម ។

ក្រោយឃាត់ខ្លួននិង ដកហូតវត្ថុតាងកម្លាំង សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យមកស្នងការដ្ឋាន នគរបាលខេត្តដើម្បី រៀបចំនីតិវិធីក សាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការ តាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *