ពលរដ្ឋខ្មែរចំនួន០៧នាក់ បម្រុងលួចឆ្លងដែន ខុសច្បាប់ទៅ ប្រទេសថៃត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ ចំបក់សហាករណ៍ជា មួយយោធាសឹករង ស្រុកម៉ាឡៃនិង កងពល៥១ ឃាត់ជាប់ទាំងយប់

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាម ការណែនាំពីលោក ឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ និងអនុវត្តន៍តាម បទបញ្ជារលោក វរសេនីយ៍ឯក សួង សៅ មេបញ្ជារការ វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៥ កម្លាំងនគរបាលការ ពារព្រំដែនប៉ុស្តិ៍ចំបក់ ចំនួន៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ មាសម៉េងហួង មេបញ្ជារការរងនៃ វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៨១៥ ទទួលទិសនិង លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ សហការណ៍ជាមួយ កម្លាំងយោធាសឹករង ស្រុកម៉ាឡៃនិងកម្លាំង កងពល៥១បានចុះទប់ ស្កាត់និងឃាត់ខ្លួន ពលរដ្ឋដែលធ្វើការ លួចឆ្លងដែនខុស ច្បាប់ទៅប្រទេសថៃ បានចំនួន០៧នាក់ កាលពីរសៀលថ្ងៃទី ០៥ខែឆ្នូឆ្នាំ២០២១វេលា ម៉ោង១៧និង៤០នាទី នៅចំណុចភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ មាស ម៉េងហួងមេបញ្ជាការ រងវរសេនាតូចនគរ បាលការពារព្រំដែន គោកលេខ៨១៥ បានប្រាប់អោយដឹងថា ពលរដ្ឋខ្មែរបម្រុង លួចឆ្លងដែនចូល ទៅប្រទេសថៃទាំងខុស ច្បាប់មានចំនួន០៧នាក់ ក្នុងនោះមានស្រី ចំនួន០៥នាក់និង កុមារចំនួន២នាក់មក ពីខេត្តបន្ទាយមានជ័យ ចំនួន៤នាក់ ខេត្តកំពង់ធំចំនួន១នាក់ ខេត្តកំពង់ស្ពឺចំនួន១នាក់ និងខេត្តព្រៃវែង ចំនួន១នាក់។

លោកវរសេនីយ៍ទោ មាស ម៉េងហួង បានប្រាប់អោយបន្តរ ទៀតថាក្រោយពីឃាត់ ខ្លួនពលរដ្ឋខ្មែរបម្រុង លួចឆ្លងដែនទៅ ប្រទេសថៃខុសច្បាប់ ខាងលើនិងបានអប់រំណែនាំ ពីការរើករាលដាលនូវ ជំងឺកូវិដ១៩ជាពិ សេសប្រភេទថ្មី អូរមីក្រុន រួចរាល់ហើយកម្លាំង ជំនាញបានធ្វើកិច្ចសន្យា និងប្រគល់ជូនកម្លាំង ជំនាញនគរបាល ស្រុកម៉ាឡៃដើម្បី អនុវត្តបន្តរទៅ តាមនីតិវិច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *