ពិធីបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសបេក្ខជន គណបក្ស ប្រជាជនកម្ពុជា សម្រាប់ឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំអូរស្រឡៅ អាណត្តិទី៥ ឆ្នាំ២០២២???

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ គណៈកម្មាធិការគណបក្ស ឃុំអូរស្រឡៅ បានរៀបចំ ពិធីបោះឆ្នោត ស្ទាបស្ទង់ជ្រើសរើស បេក្ខជនរបស់គណបក្ស ប្រជាជនកម្ពុជា សម្រាប់ឈរឈ្មោះ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំអូរស្រឡៅ អាណត្តិទី៥ ឆ្នាំ២០២២ ។

ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ភាព សមាជិកគណៈ កម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារយុទ្ធការ ឃោសនាការបោះ ឆ្នោតស្រុកម៉ាឡៃ .  ឯកឧត្តម ង៉ោ ម៉េងជ្រួន ប្រធានក្រុមការងារ ចុះជួយស្រុកម៉ាឡៃ និងលោក ស្វាយ ជា ប្រធានគណបក្ស ប្រជាជនស្រុកម៉ាឡៃ។

នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញ ចូលរួម ពី ឯកឧត្តម លោក~លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារ គណបក្សឃុំ ក្នុងស្រុក ~ លោក-លោកស្រី ជា ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សឃុំ លោក-លោកស្រី អង្គភាពភូមិ សមាជិក សមាជិកា មួយចំនួនផងដែរ  ។ ដោយ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *