អភិបាលខេត្តប៉ៃលិន ដឹកនាំគណៈប្រតិភូថ្នាក់ខេត្តចូលរួមកិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចន្ទបុរី ប្រទេសថៃ???

(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញ របស់ភាគីប្រទេសថៃ  អភិបាលខេត្តចន្ទបុរី លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានដឹកនាំគណៈ ប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំ លើកិច្ចសហ ប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចន្ទបុរី ប្រទេសថៃ ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម Sutee Thongyam អភិបាលខេត្តចាន់ថៈបុរី បានមានប្រសាសន៍ថា ដោយខេត្តចាន់ថៈបុរី ជាខេត្តមានវិសាល ភាពវិស័យកសិកម្ម ធំផ្នែកដំណាំឈើហូបផ្លែ ដូច្នេះខេត្តមួយនេះ ត្រូវការកម្លាំងពលករ កម្ពុជាស្របច្បាប់ បន្ថែមចំនួន២ម៉ឺននាក់ និងស្នើអោយ ភាគីកម្ពុជា រៀបចំបញ្ជូនពលករមក ដោយមានលិខិតឆ្លងដែន (បដឺផាក) កាតសម្គាល់បានចាក់ វ៉ាក់សាំងការពារជំងឺ កូវីដ~១៩ យ៉ាងហោចបានចំនួន២ដង ហើយមុនពេលឆ្លង ក្នុងទឹកដីភាគីថៃ ត្រូវធ្វើតេស្តសំណាក ព្រមទាំងធ្វើចត្តាឡីស័កចំ នួន៧ថ្ងៃបន្ថែម ជាបន្ទុករបស់ ថៅកែថៃ ។

ជាការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដោយសារវិបត្តិ កូវីដ~១៩ បានរុករានជីវិត និងសេដ្ឋកិច្ច ប្រជាជនជាសកល ធ្វើអោយមាន បញ្ហាកង្វះការងារធ្វើ ដូច្នេះបានភាគីថៃ បើកទទួលពលករ កម្ពុជាអោយបានបម្រើការ គឺជាការកាត់បន្ថយ ការឆ្លងដែនខុស ច្បាប់និងភាពខ្វះខាត ព្រមទាំងអាចរកចំណូល បង្កើនជីវភាពអោយ ធូរធារជាងមុន ហើយជាមួយគ្នា នេះដែរលោកជំទាវ នឹងជួយសម្រួល ការធ្វើលិខិតឆ្លងដោយ ស្របច្បាប់អោយបា នឆាប់រហ័សជូនបង ប្អូនពលករខ្មែរយើង ។

មានមតិបន្ថែម លោកជំទាវអភិបាលខេត្ត បានស្នើអោយភាគីថៃ គោរពតាមការព្រម ព្រៀងមិនត្រូវធ្វើបាប បោកប្រាស់ កេងប្រវញ្ចប្រាក់ ចំណូលរបស់ពលករ កម្ពុជាឡើង បើមានបញ្ហាអ្វី សូមផ្តល់ព័ត៌មាន មកខាងភាគីកម្ពុជា ដើម្បីពិភាក្សានិង រកដំណោះស្រាយរួមគ្នា ។

បន្ថែមពីលើនេះ លោកជំទាវ បានសំណូមពរ អោយខាងភាគីថៃ បន្តកិច្ចសហប្រតិបត្តិការ ល្អជាមួយគ្នាក្នុងការ ប្រយុទ្ធប្រឆាំងវីរុស កូវីដ~១៩ ពិសេសវិរុសបំលែងថ្មី អូមីក្រុង ដែលកំពុងរាល ដាលថ្មីទៀត ការ ទប់ស្កាត់បទ ល្មើសផ្សេងៗ និងជំរុញអោយការ សាងសង់ស្ពាន ព្រំដែនច្រកព្រំ រវាងខេត្តប៉ៃលិន និងចាន់ថៈបុរី អោយបានលឿនឆាប់ ដើម្បីត្រៀមដំណើរ បើកច្រកអន្តរជាតិ ជាប្រក្រតីវិញ ក្រោយវិបត្តិ កូវីដបានចប់ ។ ដោយ លោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *