មន្ត្រីជាន់ខ្ពស់ក្រសួង រៀប ចំ ដែនដី  ដឹកនាំកម្លាំងចុះ ពិនិត្យផ្ទាល់ ទីតាំងដែល កំពុង រងការឈូស ឆាយកាប់ទន្ទ្រាន ព្រៃលិចទឹកក្នុងតំបន់បី???

(ខេត្តបាត់ដំបង)៖  ឯកឧត្តម ប៉ែន សុផល រដ្ឋ លេខាធិការ ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម  និង សំណង់ ជាប្រធានប្រតិភូអន្តរក្រសួង  ព្រមទាំងគណៈប្រតិភូ អមដំណើរ ឯកឧត្តម សុខ លូ អភិបាល  នៃ គណៈអភិបាលខេត្ត បាត់ដំបង ឯកឧត្តម  អេង  ជាសាន អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ថ្នាក់ ដឹកនាំ មន្ទីរអង្គភាព កម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ បាន អញ្ជើញចុះ ពិនិត្យផ្ទាល់ទីតាំងដែល កំពុង រងការឈូសឆាយ កាប់បំផ្លាញ  និងកាន់កាប់ដីព្រៃលិចទឹក  ក្នុង តំបន់ ៣  ជាតំបន់ហាមឃាត់ នៅចំណុច អូរកំបុត ភូមិគងទុំ ឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។

ការចុះពិនិត្យផ្ទាល់ទៅ លើទីតាំងដែល កំពុងរងការឈូសឆាយ កាប់បំផ្លាញ និងកាន់កាប់ដី ព្រៃលិចទឹក ក្នុងតំបន់៣  ជាតំបន់ហាមឃាត់នេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ឯកឧត្តមបាន ចូលរួមក្នុងកិច្ច ប្រជុំបន្ទាន់ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជា បន្ទាន់នូវការកាប់ ព្រៃលិចទឹក និងការទន្រ្ទាន ដីបឹងទន្លេសាប ក្រោមការដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធ បញ្ជូលសម្លេង និងរូបភាព Zoom កាល ពីពេលថ្មីៗនេះ។

ហើយចំពោះទីតាំង ខាងលើនេះដែរ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ  និងបង្រ្កាបបទល្មើស នៃទីបញ្ជាការកងរាជ អាវុធហត្ថខេត្ត បាត់ដំបងសហការ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកឯកភ្នំ និងកម្លាំងជំនាញ ជលផលស្រុកឯកភ្នំ បានចុះធ្វើការ បង្ក្រាបនិងឃាត់ខ្លួន មនុស្សពាក់ព័ន្ធ ចំនួន០៧នាក់ក្នុង បទល្មើសជាក់ស្តែង នៅលើផែនដីទំហំ ៥០ ហិកតា ព្រមទាំងដកហូតបានវត្ថុតាងល្មើសមាន! -ត្រាត់ទ័រ ចំនួន០១គ្រឿង -គោយន្ត ចំនួន០១គ្រឿង -ការណូតស្មាច់មានម៉ាស៊ីនចំនួន០២គ្រឿង -ម៉ាស៊ីនការណូត ចំនួន០១គ្រឿងផងដែរ។

ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ បច្ចុប្បន្នក៏ត្រូវបាន មន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំពុងតែធ្វើការកសាង សំណុំរឿងដើម្បី អនុវត្តតាមផ្លូវច្បាប់ ដោយឡែកវត្ថុតាង ត្រូវបានដកហូត រក្សាទុកនៅក្នុងមូល ដ្ឋានកងរាជអាវុធហត្ថ ស្រុកឯកភ្នំផងដែរ។ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *