ក្រសួងអប់រំបង្កើន សមត្ថភាពគ្រូបង្រៀន បឋមសិក្សាដើម្បីលើក កម្ពស់ការអប់រំកុមារ នៅកម្ពុជា

(ខេត្តកំពត)៖ ការបង្កើនសមត្ថភាព គ្រូបង្រៀនបឋមសិក្សា នៅកម្ពុជា គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាព បំផុតក្នុងការលើក កម្ពស់ការអប់រំ របស់កុមារ និងផ្តល់ឱ្យពួកគេ មានមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ ការរៀនសូត្រ និងការអភិវឌ្ឍនា ពេលអនាគត។

នេះជាការលើកឡើង របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុ ងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួល ហេដ្ឋារចនាសម្ព័ន្ធ អប់រំនៅតាមសាលា គរុកោសល្យ និងវិក្រឹតការខេត្ត គោលដៅទាំង១១ទីតាំង ជូនដល់គណៈ គ្រប់គ្រងសាលានៅ សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា អគារសិក្សាថ្មីៗទាំងនេះ ត្រូវបានប្រសូត្រចេញ ពីការសហការគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូណេស្កូ ដែលអនុវត្តលើ គម្រោងពង្រឹងកម្មវិធី អប់រំគ្រូបង្រៀន នៅកម្ពុជា (STEPCam) លើការងារកែលម្អ ហេដ្ឋារចនាសម្ព័ន្ធអប់ រំនៅតាមសាលាគរុកោសល្យ ខេត្តទាំង១១ទីតាំង (PTTCs)  ដោយយល់ឃើញថា ការបង្កើនសមត្ថភាព គ្រូបង្រៀនបឋមសិក្សា នៅកម្ពុជា គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាព បំផុតក្នុងការលើកកម្ពស់ ការអប់រំរបស់កុមារ និងផ្តល់ឱ្យពួកគេនូវ មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនា ពេលអនាគត។

ដើម្បីចូលរួមកសាង សមត្ថភាពគ្រូបង្រៀន បឋមសិក្សានិងបុគ្គលិកអប់រំ ឲ្យកាន់តែមានសមត្ថភាព ប្រសើរឡើងនោះ អង្គការយូណេស្កូ បានប្រគល់ កុំព្យូទ័របន្ទះ (Tablets) ចំនួន ១៧៦ គ្រឿង ដល់នាយកដ្ឋាន បឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួល កម្មវិធីអំណាន និងគណិតវិទ្យា ថ្នាក់ដំបូង ដើម្បីជួយសម្រួល ដល់ការអភិវឌ្ឍលើ ជំនាញឌីជីថល បន្ថែមទៀត។

ឯឧត្តមរដ្ឋមន្ត្រីបាន មានប្រសាសន៍ វាយតម្លៃខ្ពស់ក្នុងការ ខិតខំប្រឹងប្រែងរបស់ លោកគ្រូ អ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែង កន្លងមកនេះ។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាការបង្កើត បន្ទប់កុំព្យូទ័រ នឹងជួយបង្កើតការ គាំទ្របន្ថែមដល់គ្រូឧទ្ទេស និងគរុសិស្ស ទទួលបានការបណ្ដុះ បណ្ដាលបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យ អប់រំឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់លោក Sarlar Umar Alam ដែលតែងតែជួយ ឧបត្ថមគាំទ្រដល់ វិស័យអប់រំ ក៏ដូចជារដ្ឋាភិបាល កម្ពុជាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *