ឆ្នាំនេះភ្ញៀវទេសចរ សម្រុកមក សំរាក លម្ហែ នៅរមណីយដ្ឋាន នានាក្នុងខេត្តកំពត ជាង៨ម៉ឺននាក់ ក្នុងឱកាសបុណ្យអុំទូក

(ខេត្តកំពត)៖ ឆ្នាំនេះគេកត់សម្គាល់ ឃើញអ្នកទេសចរមក ពីគ្រប់បណ្តាខេត្ត សម្រុកចូលមក សម្រាក លម្ហែ កម្សាន្ត នៅតាមរមណីយដ្ឋាន នានានៃភូមិសាស្ត្រ ខេត្តកំពត យ៉ាងភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យដងផ្លូវ សំខាន់ៗក្នុងទីរួមខេត្ត កកកុញដោយយាន ជំនិះគ្រប់ប្រភេទ។ ទោះជាបែបនេះក្តីតាម ដងផ្លូវក្នុងក្រុងកំពត មិនបានការកក ស្ទះនោះទេ ដោយសារការខិតខំ ប្រឹងប្រែងពីសំណាក់ សមត្ថកិច្ចសម្រួល ចរាចរ នៅគ្រប់ដងផ្លូវ។

លោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេលបីថ្ងៃនៃការ ឈប់សម្រាកក្នុង ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ក្នុងឆ្នាំ២០២១នេះ ខេត្តកំពតមាន ភ្ញៀវទេសចរណ៍បាន មកសម្រាកកម្សាន្ត ចំនួន ៨៣.៤៦៦នាក់ កើនឡើង ៧០,៦១ភាគរយ  ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ៨២.២១១នាក់ កើនឡើង ៧១,៣១ភាគរយ ភ្ញៀវបរទេសមានចំនួន ២៥៥នាក់ ថយចុះ ២៦,៣០ភាគរយ។

លោកប្រធានមន្ទីរ បានបន្ថែមថា ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមការងារនៃមន្ទីរ ទេសចរណ៍ខេត្ត បានបែងចែកជា ៤ក្រុម ដើម្បីចុះសហការជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្ត សុវត្តិភាពទេសចរណ៍ SOP តាមការណែនាំ របស់ក្រសួងទេសចរណ៍ ក៏ដូចជាវិធាន សុវត្តិភាពផ្សេងៗដែល បានដាក់ចេញដោយ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរតាម ការអង្កេតប្រតិបត្តិករ ទេសចរ អាជីវករ មានការខិតខំ សហការចូលរួមអនុវត្ត វិធានសុវត្តិភាព ទេសចរណ៍បាន យ៉ាងល្អប្រសើរ។

ចំណែកភ្ញៀវទេសចរណ៍ ជាទូទៅស្ទើរ ១០០% បានយកប័ណ្ណចាក់ វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធាន ៣កុំ៣ការពារ ពិសេសការពាក់ម៉ាស ប្រើអាល់កុល ជែលលាងសំអាតដៃ តែការរក្សាគម្លាត មានការធ្វេស ប្រហែសច្រើន។

ចំពោះសេវាកម្ម ស្នាក់នៅ ការកក់សម្រាប់ យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រមាណ ៧០ភាគរយ គិតត្រឹមម៉ោង ៤រសៀល រីឯតម្លៃសេវាកម្មផ្សេងៗ ម្ហូបអាហារ ពុំមានការតម្លើង ថ្លៃហួសហេតុពុំសម ស្របនោះទេ។

ជាមួយគ្នានេះដែរ ចំពោះស្ថានភាព ទូទៅក្នុងខេត្តកំពត ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក ម៉ៅ ធនិន អភិបាល ខេត្តកំពត និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្ត ដែលមានកម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ ជាសេនាធិកាក្នុង ការងារសន្តិសុខសណ្តាប់ ធ្នាប់ចរាចរណ៍ សុវត្តិភាពភ្ញៀវទេសចរ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅ ទេសចរណ៍នានា ពិសេសការបញ្ជៀស ចរាចរដែលមាន សកម្មភាពមមាញឹក ក្នុងក្រុងបានល្អប្រសើរ។

ចំពោះសភាពការណ៍ ទូទៅនៅតាមបណ្តា រមណីយដ្ឋាន គោលដៅទេសចរណ៍ នានាក្នុងខេត្តកំពត បានប្រព្រឹត្ត ទៅជាធម្មតា ពុំមានបាតុភាពអ្វីកើត ឡើងគួរឱ្យកត់សម្គាល់ នោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *