គ្រឿងញៀនឆ្លងដែន ១០ការ៉ុងស្មើនឹង ១៧០កញ្ចប់ ត្រូវបានបានសមត្ថកិច្ច នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបបាន!

(ខេត្តស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៥ វិច្ឆកា២០២១ គ្រឿងញៀនចំនួន១០ ការ៉ុងស្មើនឹង១៧០កញ្ចប់ ត្រូវបានកម្លាំង នគរបាលនៃស្នងការ ដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានធ្វើការហែកកញ្ចប់ វាស់ថ្លឹង និងវេចខ្ចប់ គ្រឿងញៀន ដែលបានមក ពីការបង្ក្រាប កាលពីម៉ោងជាង ៦ល្ងាចថ្ងៃទី២៤វិច្ឆកា ២០២១ចំណុចកោះស្ដាំ នៅជាប់ព្រំប្រទល់ កម្ពុជា-ឡាវ ចូលមកចំណុចកោះល្ង ស្ថិតក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង  ។

នៅក្នុងការហែក វិចខ្ចប់វត្ថុតាងគ្រឿងញៀន គឺមានការរអញ្ជើញ ត្រួតពិនិត្យផ្ទាល់ ពីឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្រ្ត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត និងលោកឧត្តម សេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរ បាលខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាល ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ ជាករណីតាមប្រមាញ់ ដើម្បីឈានដល់ការ ចាប់ខ្លួនឧក្រិដ្ឋជន តែដោយសារ ឧក្រិដ្ឋជន ហាក់បីដូចដឹងខ្លួនមុន ត្រូវបានរត់គេច ខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាង គ្រឿងញៀន នៅមុនពេល សមត្ថកិច្ចទៅដល់។

លោកស្នងការ នគរបាលខេត្ត បានបញ្ជាក់ថា ក្នុងខណៈដែលកម្លាំង នគរបាលការពារ ព្រំដែន ចុះល្បាតតាមដងទន្លេ តាមប្រមាញ់ និងបានប្រទះឃើញ ទូកមួយគ្រឿង បើកបរចេញ ពីចំណុចខាងលើ (កោះស្តាំ) ឧក្រិដ្ឋជន សង្ស័យឃើញកម្លាំង សមត្ថកិច្ចត្រៀមចាំបង្រ្កាប ពួកគេបានរត់គេចខ្លួន ដោយបន្សល់ទូក១គ្រឿង និងគ្រឿងញៀន ១០ការ៉ុងនៅលើកទូក ។

លោកស្នងការខេត្ត បញ្ជាក់ទៀតថា ក្រោយការបង្ក្រាប សមត្ថកិច្ចបានរឹប អូសវត្ថុតាង រួមមាន ទូកម៉ាស៊ីន ១គ្រឿង និងគ្រឿងញៀន ១៧០កញ្ចប់ធំ ត្រូវបានកម្លាំង នគរបាលវរ:ការពារ ព្រំដែន ៧០១ បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តទាំងយប់។

ក្រោយការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំខេត្ត នោះមក មន្ត្រីនគរបាលជំនាញ បានធ្វើតេស្តរកឃើញថា វត្ថុតាងម្សៅក្រាម ដែលរឹបអូសបានទាំង ១៧០កញ្ចប់ធំនោះគឺជា គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ice ម៉ាទឹកកក មាន ទម្ងន់ស្មើនឹង ១៦៦គីឡូក្រាម និង ៩០៦ក្រាម ។

ខណៈនេះ គ្រឿងញៀន ទាំងជាង ១៦៦គីឡូក្រាម កំពុងស្ថិតក្រោម ការគ្រប់គ្រង ពីកម្លាំងនគរបាល ជំនាញប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *