កំលាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង ចុះច្រូតស្រូវ ប្រមូលផលជូន ប្រជាកសិករ នៅស្រុកថា ឡាបរិវ៉ាត់

(ខេត្តស្ទឹងត្រែង)៖ ដោយមានការ យកចិត្តដាក់ មើលឃើញពីស្ថាន ភាពជាក់ស្តែងនៃ ប្រជាកសិករ ខ្វះកំលាំងក្នុងការ ប្រមូលទិន្នផល នៃការធ្វើស្រែចំការ លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានដឹកនាំកំលាំង អាវុធហត្ថ ចំនួន៧៥នាក់ និងមានក្រុមយុវជន  ប្រជាពលរដ្ឋ ក្នុងភូមិ ចុះជួយច្រូតស្រូវជូន ប្រជាកសិករ នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១   ចំនួន ២គ្រួសារ ។

លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី ថ្លែងថា ដោយគោរពតាម ទិសស្លោក របស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស គឺប្រទេសជាតិ ត្រូវតែការពារ ប្រជាត្រូវតែបំរើ  ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែ បង្រ្កាប ហេតុនេះ កងកំលាំងអាវុធហត្ថ មានស្មារតី អនុវត្ត ដើម្បីប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។

ស្របពេលរដូវនេះ ជារដូវប្រមូលផល ច្រូតកាត់ស្រូវ ដែលក្រុមគ្រួសារនីមួយៗ កំពុងតែមានភាពមមាញឹក ដោយឡែក គ្រួសារខ្លះទៀត ដោយសារតែ សមាជិកគ្រួសារតិច បានបង្ខំចិត្តជួល កម្លាំងពលកម្មពីខាងក្រៅ មកជួយបន្ថែមទៀត។

នៅពេលនេះ លោកមេបញ្ជា បានដឹកនាំក្រុមការងារ ចូលរួមជួយច្រូតស្រូវ ក្នុងគោលបំណង ដើម្បីកាត់បន្ថយការ ចំណាយថវិកា របស់ប្រជាកសិករ ក្នុងការជួលកម្លាំង ពលកម្មមកប្រមូលផល ស្រូវដែលទុំ ពេញវាលស្រែ។

លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មានប្រសាសន៍ឱ្យ ដឹងបន្តថា ប្រជាកសិករទាំងអស់ ដែលបានដាំ ដុះស្រូវ តាមលក្ខណៈ ជាទម្លាប់គួរតែបញ្ឈប់ និងប្តូរមកដាំដុះ ស្រូវលក្ខណៈ បច្ចេកទេសវិញ ដែលមានការបង្ហាត់ បង្រៀនត្រឹមត្រូវពី មន្ត្រីកសិកម្ម ស្រុកនីមួយៗ ។

លោកថា ការដាំដុះស្រូវដែល មានលក្ខណៈ​ ជាទម្លាប់នោះ វាបានផ្តល់ទិន្នផលមកតិច និងចំណាយ ពេលវេលាថវិកា អស់ច្រើន ជាងការដាំដុះស្រូវ លក្ខណៈបច្ចេកទេស និងទទួលបាន ទិន្នផលខ្ពស់ គុណភាពល្អ ចំណាយពេលវេលា ថវិកាមួយកម្រិត បើប្រៀបនឹងការ ដាំដុះស្រូវបែបទម្លាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *