អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជេីងគោក និងលោកជំទាវ ត្រូវបានចែកជូនដល់ កងកម្លាំងជួរមុខ ទិសទី២ យោធភូមិភាគទី ៥  ???

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង   នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជេីងគោក និងលោកជំទាវ ជូនដល់កងកម្លាំង ដែលកំពុង បំពេញភារកិច្ច ទប់ស្កាត់ពលករ ឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លង រាលដាលនៃ ជម្ងឺកូវីដ-១៩ នៅតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទិសទី២ យោយោធភូមិភាគទី៥។

ថ្លែងក្នុងសន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកង ពលតូចថ្មើរជើង លេខ៥៣ បានមានកិត្តិយស និងសេចក្តី សោមនស្ស រីករាយក្រៃលែង ដោយបានឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិយស អញ្ជើញជាអធិបតី  ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ នាំយកអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកង ទ័ពជើងគោក ចែកជូនកងកម្លាំង ប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញ ភារកិច្ចទប់ស្កាត់ពលករ ឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីត១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជាថៃអស់ រយ:ពេល ១១ខែកន្លងមក។

លោកបន្តថា ជំនួសមុខអង្គពិធី និងក្នុងនាមលោកផ្ទាល់ សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នៅពេលនេះ ជាពិសេស ក៏សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក បានផ្តល់អំណោយ ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនកងកម្លាំង។

នេះសបញ្ជាក់ថា ឯកឧត្តម បានយកចិត្តទុក ដាក់ជាប់ជានិច្ច នូវសុខទុក្ខកងកម្លាំង ប្រដាប់អាវុធ ដែលឈរជើងតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកកម្ម បំពេញភារកិច្ចទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីត១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏ បានរាយការណ៍ជូន អធិបតីអំពីលទ្ធផល រយ:ពេល១១ ខែកន្លងមក ដែលកងកម្លាំងកង ពលតូចថ្មើរជើងលេខ៥៣ សហការជាមួយ ស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីត១៩ ដែលលទ្ធផលទប់ ស្កាត់ពលករលួចឆ្លង ដែនពីប្រទេសថៃ និងឆ្លងដែនពី ប្រទេសកម្ពុជាទៅ ប្រទេសថៃបាន ចំនួន១៦.៤៦០នាក់ ស្រីចំនួន៦៤៦០នាក់ និងកុមារ ចំនួន១៨៣៣នាក់៕ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *