ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជម្រុញឲ្យអ្នកគាំ ទ្រសមាគមសម្ព័ន្ធ សេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ទាំងអស់ត្រូវបន្ត ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិជាមួយ ប្រមុខរាជរដ្ឋាភិបាលបន្តទៀត???

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទ កាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ នៅរសៀលថ្ងៃ ព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញសំ ណេះសំណាលជាមួយ សមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាជិក សមាជិកា សម្ពន្ធយុវជន ស្រលាញ់សន្តិភាព រាជធានីភ្នំពេញ ដែលធ្លាប់បានចូលរួម សកម្មភាពក្នុងនាម ជាជំនួយការរបស់អាជ្ញាធរ រាជធានីភ្នំពេញ ក្នុងពេលចុះជួយជម្លៀស ប្រជាពលរដ្ឋដែលរង គ្រោះដោយទឹកជំនន់ ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ នាពេលកន្លងមក។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងកោត សរសើរចំពោះឆន្ទៈ និងសកម្មភាព របស់បងប្អូន សមាជិក សមាជិកា សមាគមសម្ព័ន្ធ សេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព រួមជាមួយ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានចូលរួមយ៉ាង សស្រាក់សស្រាំក្នុង សកម្មភាពបម្រើផល ប្រយោជន៍សង្គម និង ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាននានា ក្នុងនាមជាខ្មែរតែមួយ ដែលកំពុងរស់នៅ ក្រោមម្លប់សន្តិភាព  និងការអភិវឌ្ឍន៍ តាមលំអានដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គ មហាសេនាបតី តេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់ខ្ជាប់នូវ ទំនួលខុសត្រូវខ្ពស់ ចំពោះសេចក្តី សុខ និងភាពរីក ចម្រើនជូនប្រជា ជាតិកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន MADAM DA cosmetic ដែលបានចូលរួម ឧបត្ថម្ភគាំទ្រក្នុង សកម្មភាពការងារ សង្គមនេះផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកផ្តាំ ផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមសកម្មភាព សង្គមល្អៗបន្តទៀត ហើយរួមគ្នាបន្ត ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបន្តទៀត  អរគុណសន្តិភាព៕ ដោយ លោក សឿនវហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *