លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ក្នុងពិធីលើកទឹកចិត្ត មេត្រីភាពបរិស្ថាន នៅក្រសួងបរិស្ថាន

(ខេត្តប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្ត និងជាអភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ពិធីលើកទឹកចិត្តមេត្រី ភាពបរិស្ថាន ក្រោប្រធានបទ “រួមគ្នា ដើម្បីមេត្រី ភាពបរិស្ថាន” ជូនដល់ប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើម សរុបចំនួន២៣០រូប  ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលពិធីនេះ បានប្រារព្ធធ្វើឡើង នៅទីស្តីការ ក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ឮ

ប្រភពព័ត៌មានបានឱ្យដឹងថា នៅឆ្នាំ២០២១នេះ ប្រតិបត្តិករ មេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០នាក់ ដែលទទួលបានប័ណ្ណ សរសើរមេត្រីភាពបរិស្ថាន គឺមកពីចម្រុះវិស័យ រួមមានជាអាទិ៍ ៖ ទី១. នីតិបុគ្គល ដូចជាក្រុមហ៊ុន ផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រមណីយដ្ឋាន ភោជនីយដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗ ជាដើម និងទី២. រូបវន្តបុគ្គល៖ដូចជាអ្នក ថតរូបសិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗ ទៀត។

ប្រភពបន្តថា ខណ:ពេលកំពុង ប្រគល់ប័ណ្ណសរសើរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹក ចិត្តឱ្យខិតខំប្រឹងប្រែង នូវសកម្មភាព ទាំងអស់នេះ បន្តទៀត ដើម្បីរក្សា ការពារបរិស្ថានឱ្យកាន់ តែប្រសើរ ឡើង។ តែក៏បន្តមានការ ប្រុងប្រយ័ត្នខ្ពស់ និងសូមអនុវត្ត ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន ពីការឆ្លងកូវីដ១៩ ទាំងអស់គ្នា ៕ ដោយ លោក ស សារឿន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *