ជនសង្ស័យដែល ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារ ធាតុញៀន ត្រូវសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្ត

(ខេត្តកែប)៖ ដោយមានការ សម្របសម្រួល នីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកែប និងក្រោមការណែ នាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ  សម្បត្តិ សុធារដ្ឋ ស្នងការ នគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលកា រិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ចំនួន១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់ នូវសារធាតុញៀន រួមទាំងវត្ថុតាង មួយចំនួន ទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់។

ជនសង្ស័យខាង លើមានឈ្មោះ គា លីកា ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករសំណង់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ដែលដឹកនាំចុះសហការ បង្ក្រាបដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការ រងផែនការងារ ប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ,សង្កាត់កើត ហេតុខាងលើ។

កិច្ចប្រតិបត្តិការនេះ នគរបាលយើងដក ហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន១៦កញ្ចប់ (ទម្ងន់២.៨៨ក្រាម ថ្លឹងទាំងថង់) ,ម៉ូតូចំនួន១គ្រឿង ,ចិញ្ចៀនចំនួន៣វង់ (លោហធាតុពណ៌លឿង) និងទូរសព្ទដៃ ចំនួន២គ្រឿងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *