ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បើកកិច្ច ប្រជុំត្រួតពិនិត្យ វត្តមានកម្លាំងនគរបាល និង លុប បំបាត់ភាព អសកម្មរបស់ នគរបាលខិលខូច???

(ខេត្តបន្ទាយមានជ័យ)៖ ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយស្តីពី ត្រួតពិនិត្យការ បំពេញភារកិច្ច ប្រចាំថ្ងៃផែន ការងារធនធានមនុស្ស និង ការអនុវត្តន៍វិន័យ របស់កម្លាំង នគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធនធានមនុស្ស បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យកម្លាំង ក្នុងផែនការងារធន ធានមនុស្ស អំពីកម្លាំងវត្តមាន និងកម្លាំងអវត្តមាន ដើម្បីលុបបំបាត់ភាព អសកម្មរបស់មន្ត្រី នគរបាលខិលខូច ដែលមិនបំពេញ តួនាទី ភារកិច្ច ការមិនគោរព វិន័យ ប្រព្រឹត្តរឿង មិនល្អនាំឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះអង្គភាព នគរបាលជាតិ និង ប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់មន្ត្រីដទៃទៀត ដែលគេគោរពវិន័យបានល្អ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានមាន ប្រសាសន៍ថា  កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញ ការងារប្រចាំថ្ងៃឲ្យបានល្អ ត្រូវគោរពវិន័យ០០៦ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះផែនការងារធន ធានមនុស្សដែល គ្រប់គ្រងកម្លាំងបានល្អ គ្មានបាត់មុខ និងកម្លាំងអសកម្ម។ លោកក៏បានស្នើឲ្យ ប្រធានការិយាល័យ បណ្តុះបណ្តាល ចាត់បញ្ជូនកម្លាំង ទៅរៀនជំនាញថ្មីៗ និងត្រូវបង្កើតវគ្គ បណ្តុះបណ្តាលនៅ កន្លែងដល់កងកម្លាំង អំពីមេរៀនលំហាត់របៀប ដើម្បីពង្រឹងសមត្ថភាព ក្រម សីលធម៌ និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំង នគរបាលជាតិ ។

កិច្ចប្រជុំនេះមាន ការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ស្នងការរងផែន ការងារធនធាន មនុស្ស លោកឧត្ត មសេនីយ៍ត្រី ស្នងការរងផែន ការងារសេនាធិការ និង លោក វរសេនីយ៍ នាយ នាយរងការិយាល័យ លោកនាយ នាយរង ផ្នែក និង មន្រ្តី ចំណុះផែន ធនធានមនុស្ស ជាច្រើនរូប ទៀត ៕ ដោយ លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *