សមត្ថកិច្ចបញ្ជូន សំណុំរឿង ហាង Mode Store លក់ផលិតផលក្លែងក្លាយ ពាក់ព័ន្ធការលក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ???

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ច នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅ កាត់ ថា « គ . ប . ផ . ក »  បាន កសាង សំណុំរឿង បញ្ជូនទៅ តុលាការ ករណី ហាង Mode Store លក់ ផលិតផល ក្លែងក្លាយ ដើម្បី បន្ត នីតិវិធី ខណៈ ម្ចាស់ ហាង ត្រូវបាន អនុញ្ញាត អោយ ត្រឡប់ ទៅផ្ទះ វិញ សិន ។

គួររំលឹកថា សមត្ថកិច្ច នៃ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ ដែល បង្ក គ្រោះថ្នាក់ មាន ហានិភ័យ ខ្ពស់ ដល់ សុខភាព និង សុវត្ថិភាព សង្គម ហៅ កាត់ ថា « គ . ប . ផ . ក » កាលពី ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លង ទៅបាន ចុះបង្ក្រាប ហាង Mode Store ដោយ ដកហូត វត្ថុតាង ជាច្រើន ពាក់ព័ន្ធ ការលក់ ផលិតផល ក្លែងក្លាយ ។

ហាង Mode Store មាន ទីតាំង ស្ថិតនៅ ផ្ទះ លេខ 14BC ផ្លូវ លេខ ៣៣៧ សង្កាត់ បឹង កក់ ១ ខណ្ឌទួលគោក ដែលមាន ម្ចាស់ ហាង គឺ ឈ្មោះលោកស្រី (ខេង ពិ ទូ ពុធ ធីតា )ដែលជាម្ចាស់ហាង។

តាម ប្រភពព័ត៌មាន ដែល ទើប ទទួលបាន នៅ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានអោយដឹងថា ប្រតិបត្តិការ នេះ គឺមាន ការចូលរួម ពី លោក ឧ ត្ឧត្តមសេនីយ៍ទោ( តេង ប៊ុន ថុ ន /អនុប្រធាន លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ ដែល បង្ក គ្រោះថ្នាក់ មាន ហានិភ័យ ខ្ពស់ ដល់ សុខភាព និង សុវត្ថិភាព សង្គម ហៅ កាត់ ថា « គ . ប . ផ . ក » និង មានការ សម្របសម្រួល នីតិវិធី ពី លោក ព្រះរាជអាជ្ញារង ឣ ម សាលាដំបូង រាជធានី ភ្នំពេញ ។

ប្រតិបត្តិការ នេះ សមត្ថកិច្ច បាន ឃ្លុំបេ វត្ថុតាង ផលិតផល រួមមាន កាបូប នាឡិកា គ្រឿង ស ម្ឣា ង វ៉ែនតា ព្រមទាំង ផលិតផល ដែល សង្ស័យ ជាច្រើន មុខ ទៀត និង បាន ឃាត់ខ្លួន ម្ចាស់ ទីតាំង នាំទៅ កាន់ ស្នងការ ដ្ឋា ន នគរបាល រាជធានី ភ្នំពេញ ដើម្បី បន្ត នីតិវិធី ច្បាប់ ។

ចុងក្រោយ គឺ សមត្ថកិច្ច បាន កសាង សំណុំ រឿងនេះ បញ្ជូនទៅ តុលាការ ដើម្បី បន្ត នីតិវិធី ខណៈ ម្ចាស់ ហាង ត្រូវបាន អនុញ្ញាត ឱ្យ ត្រឡប់ទៅផ្ទះ វិញ សិន ។ ការចុះ បង្ក្រាប ហាង Mode Store នាពេលនេះ គឺ យោងតាម ពាក្យបណ្តឹង បរិហារ របស់ ប្រជាពលរដ្ឋ ដែល បាន ទិញ ផលិតផល នៅ ហាង Mode Store ប៉ះចំ ផលិតផល ក្លែងក្លាយ ។

ប្រជាពលរដ្ឋ សង្ឃឹមថា ឣា ជ្ញា ធរមាន សមត្ថកិច្ច នឹង ឣ នុ វត្ត ច្បាប់ យ៉ាង តឹងរឹង បំផុត ចចំពោះលោកស្រី( ខេង ពិ ពិទូពុធធីតា) ម្ចាស់ ហាង Mode Store ដើម្បី ទុកជា គំរូ សម្រាប់ ឣ្ន ក រកស៊ី ផ្សេងទៀត កុំឱ្យ យក តម្រាប់ តាម ដែល នាំ ឲ្យ ខូច ដល់ ឣា ជីវ ករ ឣ្ន ក រកស៊ី ត្រឹមត្រូវ សុចរិត និង ស្របតាម ច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជា  ៕ដោយ លោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *