កម្លាំងនៃអធិការដ្ថាន នគរបាលស្រុកឃាត់ ខ្លួនជនសង្ស័យជាមុខ សញ្ញាឆក់ដ៏សកម្ម បានចំនួន០៣នាក់ ក្នុងចំណោមបក្ខ ពួក០៤នាក់រួមទាំង មធ្យោបាយធ្វើសកម្មភាព ប្រព្រឹត្តម៉ូតូបានចំនួន ២គ្រឿង???

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃអង្គារ៍ ៩កើត ខែកក្តឹក ឆ្នាំឆ្លូវ ត្រីសក័ព.ស ២៥៦៥ ត្រូវថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង ៣៥នាទី ក្រោយពីទទួលបាន ពត៌មានថាមានករណី ឆក់ខ្សែកមាស លោកវរសេនីយ៍ទោ ចន សុភីត អធិការនគរបាល ស្រុកបសេដ្ឋ ដឹកនាំកម្លាំងដោយ ផ្ទាល់បង្ក្រាបករណី ក្រុមចោរឆក់មួយ ក្រុមបានភ្លាមៗ។ ក្រុមចោរទាំងនោះ មានគ្នា៤នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូចំមួន២គ្រឿងដែល ធ្វើសកម្មភាព ។

ក្នុងកិច្ចចុះប្រតិបត្តិការ បង្ក្រាបមុខសញ្ញាដែល ឃាត់ខ្លួនបានចំនួន ០៣នាក់បានភ្លាមៗ ជនសង្ស័យមានឈ្មោះដូចខាងក្រោម: ១-ឈ្មោះ ហុង ឃុននាត ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជំរះពេន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ  ២-ឈ្មោះ ឃឿន សាមឌី ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ ៣-ឈ្មោះ ខឿន រ៉ានុត ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនិងបក្ស ពួកម្នាក់ទៀតកំពុងរត់ គេចខ្លួនសមត្ថកិច្ចកំពុង ធ្វើការបន្តស្រាវជ្រាវដើម្បីចាប់ ខ្លួនយកមកអនុវត្តតាមនីតិវិធី ។

គួរបញ្ជាក់ផងថា: មុខសញ្ញា នេះបានធ្វើសកម្មភាព ឆក់ខ្សែកមាស ពីជនរងគ្រោះឈ្មោះ មាន ពៅ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅ.ភូមិរំដោះថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន មុខសញ្ញាជន សង្ស័យខាងលើទាំង ០៣ នាក់  និងមធ្យោបាយប្រព្រឹត្ត បទល្មើសម៉ូតូចំនួន (២គ្រឿង) កម្លាំងជំនាញនៃអធិការ រដ្ឋាននគរបាលស្រុក បរសេដ្ឋ កំពុងកសាងសំណុំ រឿងបញ្ជូនទៅការិល័យ ព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតីវិធីច្បាប់ ៕ ដោយ លោក.សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *