ឯកឧត្តមម៉ៅធនិន អភិបាលខេត្តកំពត អញ្ជើញសំណេះ សំណាលជាមួយបង ប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រ ឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន ២.២៥៤នាក់???

(ខេត្តកំពត)៖ នាព្រឹកថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះ សំណាលជាមួយបង ប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន ២.២៥៤នាក់ ស្រី១.៨៨៦នាក់ ក្នុងនោះអ្នកមាន ផ្ទៃពោះ៦៤នាក់ និងរោងចក្រជី អាយ អេ ដែលមានកម្មករ សរុបចំនួន៤១៨នាក់ ស្រីចំនួន ៣២៧នាក់ ក្នុងនោះអ្នក មានផ្ទៃពោះ១០នាក់។

អញ្ជើញចូលរួមអមដំណើរ ក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃ គណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជាខេត្តកំពត និងសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តម បានចែកសម្ភារៈ និងថវិកាមួយចំនួន ដល់ក្មួយៗកម្មការិនីដែល មានផ្ទៃពោះចំនួន៧៤នាក់ ដោយម្នាក់ៗទទួលបានសារ៉ុង ចំនួន០៣ និងថវិកា១០ម៉ឺនរៀល។

សូមជម្រាបថា រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុបចំនួន ១៦.០០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០៤អគារ សកម្មភាពផលិត លីអូរ មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំ ចេញទៅប្រទេស អូស្ត្រាលី បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។

ចំពោះរោងចក្រ ជី អាយ អេ មានផ្ទៃដីសរុប ៤.៧០០ម៉ែត្រការ៉េ អគារផលិតកម្ម មានចំនួន០២អគារ  សកម្មភាពផលិត ផុងអាវយឺត មានទីតាំងស្ថិ តនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំ ចេញទៅរាជធានីភ្នំពេញ៕ ដោយលោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *