ក្រុមក្មេងទំនើងបង្ហោះ ម៉ូតូប្រដេញគ្នា កែច្នៃបំពង់សុីមុាំង ខុសលក្ខណៈ បច្ចេកទេស តាមដងផ្លូវសាធារណៈ បង្ករការរំខាន ដល់អ្នកដទៃចំនួន ១៣នាក់ ត្រូវបានកម្លាំងស្ន ងការដ្ឋាននគរបាល ខេត្តចាប់ យកទៅអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់!??

(ខេត្តឧត្ដរមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែរ លោកឧត្តមសេនីយ៍ទោ (ហួត សុធី) ស្នងការនគរបាល ខេត្តឧត្ដរមានជ័យ បានអញ្ជើញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់ក្មេងទំនើង ចំនួន ១៣នាក់ ដែលធ្វើសកម្មភាពបង្ហោះ ម៉ូតូតាមដងផ្លូវសាធារណៈ ប្រដេញគ្នា កែច្នៃបំពង់ស៊ីមាំង ខុសលក្ខណៈបច្ចេកទេស បង្ករការរំខាន ដល់អ្នកដទៃ នៅក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

តាមការឲ្យដឹងពី លោកឧត្ដមសេនីត្រី (ជួន សួរ) ស្នងការរងទទួលផែន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ ក្មេងទំនើងទាំង ១៣នាក់នេះ មាន ៖ ១. ឈ្មោះ ធឿយ លាភ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង ។២.ឈ្មោះ មូល រក្សា ភេទប្រុស អាយុ២១ឆ្នាំ  ។៣.ឈ្មោះ បៀន ពេទ្យ ភេទប្រុស អាយុ១៩ឆ្នាំ  ។៤.ឈ្មោះ ឡាយ អូនុង ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងបួនរស់នៅភូមិឃុំកើតហេតុខាងលើ។៥.ឈ្មោះ បិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ។៦.ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ១៩ឆ្នាំ។ ៧.ឈ្មោះ  ប្លង់ យាត ភេទប្រុស អាយុ២០ឆ្នាំ។៨.ឈ្មោះឃួន ឡានតា ភេទប្រុស អាយុ១៩ឆ្នាំ។ ៩.ឈ្មោះ ផល សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ ១០.ឈ្មោះលាភ លីហៀង ភេទ ប្រុស អាយ។១១.ឈ្មោះចាន់ ហៀប ភេទប្រុស អាយុ១៨ឆ្នាំ។១២.ឈ្មោះផល វិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ។ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ។ ១៣.ឈ្មោះឆាន គឹមឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ (ហួត សុធី )ស្នងការ បានសំដែងនូវការ សោកស្តាយ ចំពោះសកម្មភាព របស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ បែរជានាំគ្នាយកពេល វេលាដ៏មានតម្លៃ ទៅធ្វើអំពើអបាយមុខ មិនគប្បីដែល សង្គមគេស្អប់ខ្ពើម ។ ដែលគួរណាស់ តែក្មួយៗ យកពេលវេលា ទៅសិក្សារៀនសូត្រ ឬក៏ជួយកិច្ចការងារ ឪពុកម្តាយនៅផ្ទះ ។ ក្នុងនោះដែរ លោក ហួត សុធី បានណែនាំដល់ ក្មួយប្រុស ទាំង ១៣នាក់ មិនត្រូវប្រព្រឹត្ត នូវសកម្មភាពណា មួយដែលសង្គម ស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពី គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះ ដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមាន ការរីកចម្រើន ។

ក្រោយពីលោក ឧត្តមសេនីយ៍ស្នងការ បានធ្វើការអប់ រំណែនាំហើយ ក្មេងទំនើង ទាំង ១៣នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យ មានមុខជាលើកទី២ទៀត មិនដូច្នោះទេ និងអនុវត្តតាម វិធានការរដ្ឋបាល  រួចមកក៏បាន ប្រគល់ជូនឪពុក ម្តាយ និងអាណាព្យាបាល យកទៅធ្វើការអប់រំបន្ត បន្តនៅគេហដ្ឋាន រៀងៗខ្លួន៕ អត្ថបទដោយ លោក.អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *