កម្លាំងនគរបាលនៃ ស្នងការដ្ឋានខេត្ត កំពង់ឆ្នាំងសហការ ជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក រលាប្អៀរចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់រួមទាំងវត្ថុតាង ដែលសង្ស័យសារធាតុ ញៀនបានមួយចំនួន ក្នុងបទល្មើសជាក់ស្ដែង???

(ខេត្តកំពង់ឆ្នាំង)៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី កម្លាំងជំនាញ ការិយាល័យប្រឆាំង គ្រឿងញៀន ដឹកនាំ ដោយលោក វរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលរលាប្អៀរ ចុះបង្ក្រាបករណី: រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចវត្តអណ្ដូងស្នាយ ស្ថិតក្នុងភូមិអណ្ដូងស្នាយ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល:ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សំ បូរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអណ្ដូងស្នាយ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រក្សាទុក ជួញដូរ  និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន ។

ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៩កញ្ចប់(ទម្ងន់ ៣,៤៦ក្រាម), ទូរស័ព្ទ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ដោយ លោកផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *