ល្បែងស៊ីសងខុស ច្បាប់បញ្ជល់មាន់ បៀអាប៉ោង ចាប់ផ្ដើមកក្រើក ឡើងវិញហើយនៅ ភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក អាជ្ញាធរពាក់ ព័ន្ធសំងំស្ងៀម

(ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋបាន បញ្ជាក់ថា អធិការនគរបាល ស្រុកពញ្ញាក្រែក មិនចាត់វិធានការ បង្ក្រាបល្បែង ស៊ីសងខុសច្បាប់ដែល មានសង្វៀនបញ្ជល់ មាន់បៀអាប៉ោងគ្រប់ ប្រភេទដែលមាន អ្នកចូលរួម លេងយ៉ាងពពាក់ ពពូនដែលមានទីតាំង នៅចំណុចចម្ការកៅស៊ូ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំលេងដោយសេរី។

ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវ នាវឲ្យលោក ម៉ុន មាគ៌ា ស្នងការនគរបាល​ខេត្តត្បូងឃ្មុំនិងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាប់ ល្បែងស៊ីសងនៅ​ចំណុចចំការ កៅស៊ូក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាបន្ទាន់។

ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ បើកល្បែងស៊ីសង ខុសច្បាប់បញ្ជល់មាន់ បៀអាប៉ោង យ៉ាងពេញបន្ទុក មហាជនបានរិះគន់ចំៗថា បើគ្មានការបើក ដៃពីលោកអធិការ ស្រុកពញាក្រែកទេ គឺល្បែងស៊ីសងនេះ មិនអាចកើតឡើង បានទេ  ជុំវិញរឿងរ៉ាវនេះ គេហទំព័រប្រម៉ាញ់ជាយដែន យើងខ្ញុំ បានទំនាក់ទំនង ទៅកាន់លោក អធិការស្រុកពញាក្រែក តាមរយៈទូរស័ព្ទដៃ ខលចូលបួន ប្រាំដងលោក អធិការមិនទទួល ។

តាមប្រភពខ្លះ បានឲ្យដឹងថា បើគ្មានការបើក ដៃពីមន្រ្តីអាជ្ញាធរនិង សមត្ថកិច្ច នគរបាលនោះទេ មិនអាចបើក ល្បែងបញ្ជល់មាន់ បៀអាប៉ោង តាមអំពើចិត្តបានឡើយ។ ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ មិនគួរបណ្តែត បណ្តោយតទៅទៀត ទេព្រោះល្បែងស៊ីសង ក្នុងភូមិអន្លង់ជ្រៃឃុំ កក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ សន្តិសុខសង្គម។

មានការរិះគន់ចំៗថា ចាប់តាំងពីលោក ម៉ុនមាគ៌ា ចូលកាន់តំណែងជា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្ត ទុកដាក់បង្ក្រាបល្បែង ស៊ីសងដូចជាបញ្ជល់មាន់ បៀអាប៉ោង និងកន្ទុយលេខ ដើម្បីពង្រឹង សន្តិសុខសង្គមនោះទេ។  ដូច្នេះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃនិងនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ មិនគួរមើលរំលង ភាពអសកម្មរបស់លោក ម៉ុន មាគ៌ា ស្នងការនគរ បាលខេត្តត្បូងឃ្មុំ?។ មានត

You might like

Leave a Reply

Your email address will not be published. Required fields are marked *