រដ្ឋបាលខេត្តប៉ៃលិន  ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២១

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើពិធី អបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២១ និងជាថ្ងៃកំណើតកង យុទ្ធពលខេមរៈភូមិន្ទ។

ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើ ងនៅបរិវេណ វិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញ ជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន និងមានការអញ្ជើញ ចូលរួមពីជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន ឯកឧត្តមអ្នក តំណាងរាស្ត្រ ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ ព្រមទាំងយុវជន សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ  ប្រជាពលរដ្ឋ  ផងដែរ។

ក្នុងឱកាសនោះ គណៈអធិបតី និងតំណាងថ្នាក់ ដឹកនាំខេត្ត តំណាងកងកម្លាំង ប្រដាប់អាវុធទាំង បីប្រភេទ តំណាងផែន មន្ត្រីរាជការ ក៏បានដាក់កម្រងផ្កា នៅវិមានស្តូបកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ  ដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះ ជាតិមាតុភូមិ អោយរួចផុត ពីរបបអាណានិគម និយមបារាំង។ ពិសេសគោរពទៅ ដល់កម្មាភិបាលយុទ្ធ ជនយុទ្ធនារី អ្នកស្នេហាជាតិ  ដែលបានតស៊ូ និងធ្វើពលីជីវិត ដើម្បីរំដោះប្រជាជនកម្ពុជា អោយរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ផងដែរ ។

មានប្រសាសន៍ទៅកាន់ អង្គពិធីទាំងមូល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើង ពីប្រវត្តិព្រះរាជ បូជនីយកិច្ច ទាមទារឯករាជ្យ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ របស់ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យ ជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទាមទារឯករាជ្យ ពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ ប្រជារាស្រ្តនិង មាតុភូមិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន មានប្រសាសន៍ថា ក្រោមព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តម នៃព្រះវររាជ្យបិតា ឯករាជ្យជាតិ ប្រទេសកម្ពុជា បានទទួលឯករាជ្យ ពេញលេញបរិបូណ៌ ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ហើយក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណា ព្រះបរមរតនកោដ្ឋជាទី គោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខ សន្តិភាព ការរីកចម្រើនលើ គ្រប់វិស័យ ក្រោមព្រះរាជតម្រិះ ដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម ព្រះវររាជបិតា ឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើអោយ ពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាម ព្រះរាជាណាចក្រកម្ពុជា ថាកោះសន្តិភាពនៅ អាស៊ីអាគ្នេយ៍។

កូនចៅប្រជានុរាស្ត្រ កម្ពុជាគ្រប់ៗរូប សូមចងចាំនៅ ព្រះគុណូបការៈ ដ៏ធំធេងនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ចំពោះ ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាពិសេសថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ផ្នែក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រះសង្ឃ  និងប្រជាពលរដ្ឋ គ្រប់រូប គ្រប់មូលដ្ឋាន ក្នុងខេត្តប៉ៃលិន នឹងខិតខំចូលរួម ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្សរីក ចម្រើនតរៀងទៅ៕ ដោយលោក មុត ដុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *