សមត្ថកិច្ចឃាត់ខ្លួន បានមេខ្យល់២នាក់ និងពលករ៤នាក់ បំរុងលួចឆ្លងដែនចូល ទៅប្រទេសថៃ…..

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប៉ុស្តិ៍ព្រំដែនចំការស្រូវ នៃវរសេនាតូចការពារ ព្រំដែនគោកលេខ ៨១៧ ចំនួន៤នាក់ដឹកនាំដោយ លោកអនុសេនីយ៍ទោ វ៉ែន ឃួន នាយប៉ុស្តិ៍ស្តីទី រួមជាមួយកម្លាំងផ្នែក សេុីបការណ៍ចំនួន២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ សេង រ៉ើន នាយផ្នែក បានទប់ស្កាត់ករណីឆ្លង ដែនខុសច្បាប់និង ឃាត់ខ្លួនបានពលករ ចំនួន៤នាក់និង២នាក់ ទៀតសង្ស័យជា មេខ្យល់បំរុងចូល ក្នុងទឹកដីថៃកាល ពីរសៀលថ្ងៃទី០៨ខែ វិច្ឆិកាឆ្នាំ២០២១វេលា ម៉ោង១៤និង១៥នាទី នៅចំណុចនៃភូមិ សាស្ត្រភូមិចំការត្រប់ ឃុំបារាំធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ពលករដែលកម្លាំងជំនាញឃាត់ខ្លួនបានទី១ឈ្មោះ ភិន ភូន ភេទ ប្រុសអាយុ៣១ឆ្នាំ ទី២ឈ្មោះ យ៉ាវ សុធាវ័ន្ត ភេទស្រី អាយុ១៥ឆ្នាំ អ្នកទាំងពីរមាន ទីលំនៅភូមិស្រឡូងស្រឡី ឃុំស្មោងខាងត្បូង ស្រុកកំចាយមា ខេត្តព្រៃវែង ទី៣ឈ្មោះ លឿម ថេត ភេទប្រុសអាយុ២៥ឆ្នាំ ទីលំនៅភូមិតាពេជ ឃុំស្នួល ស្រុកក្រឡាញ់ខេត្ត សៀមរាប និងទី៤ឈ្មោះ សឿង សៅរី ភេទ ស្រី អាយុ ២១ ទីលំនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ចំណែកជន សង្ស័យជាមេខ្យល់ ២នាក់ត្រូវបាន កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ ជ្រិន ស៊ីម៉ា ភេទ ប្រុស  អាយុ២៧ឆ្នាំ និងទី២ ឈ្មោះ ផាត់ ណុប ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង ០២នាងលើនេះ មានទីលំនៅភូមិ ចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បច្ចុប្បន្នពលកររួមទាំង ជនសង្ស័យមេខ្យល់ខាង លើក្រោយពីកម្លាំង ជំនាញសាកសួរនិង កសាងសុំនុំរឿងបញ្ជូន ខ្លួនទៅកាន់អធិការដ្ឋាន នគរបាលស្រុកសំពៅ លូនដើម្បីចាត់ការបន្តរ ទៅតាមនិីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *