សមត្ថកិច្ចថៃ លម្អិតព័ត៌មានស្តីពីការ ស្លាប់និងរបួស ពលករខ្មែរ ១៣នាក់នៅប្រទេសថៃ

(បរទេសថៃ)៖ សមត្ថកិច្ចថៃបាននាំខ្លួន ពលករខ្មែរដែលរួចផុត ពីសេចក្តីស្លាប់នៅ ក្នុងឧប្បទ្ទវហេតុគ្រោះ ថ្នាក់ចរាចរនៅ ខេត្តស្រះកែវ អោយទៅចង្អុល បង្ហាញច្រកដែលពួក គេឆ្លងចូលមកក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ ចរាចរដ៏រន្ធត់គឺមាន មនុស្សស្លាប់ចំនួន ៥ នាក់ ក្នុងចំណោមជន រងគ្រោះសរុប១៣នាក់ ដែលបានកើតឡើង នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយសាររថយន្ត ក្រឡាប់ គឺនៅវេលា ម៉ោង៩និង១០នាទី យប់ខាងមុខសាលារៀន ខ្លងយ៉ាយឥន្ទ្រ ក្នុងភូមិសាស្ត្រឃុំ វុាំងថង ស្រុកវុាំងសុំប៊ូន ខេត្តស្រះកែវ។

ដោយពេលនោះមាន រថយន្តមួយគ្រឿងដែល ដឹកពលករខ្មែរសរុប ទាំងអស់ចំនួន១៣នាក់ បានបើកបរក្នុង ល្បឿនលឿនហើយ បានរេចង្កូតទៅបុក នឹងសសរបង្គោលភ្លើង និងធ្វើអោយរថយន្ត ក្រឡាប់ជាច្រើន ត្រឡប់ធ្វើអោយពលករ ខ្មែរស្លាប់និងរបួសធ្ងន់ ជាច្រើននាក់។

ក្រោយពីកម្លាំងតម្រួតថៃ ចុះពិនិត្យជាក់ស្តែងគឺ សង្គេតឃើញថាមាន មនុស្សស្លាប់នៅនឹង កន្លែងចំនួន៥នាក់ ក្នុងនោះស្រី៣ប្រុស២ និងអ្នកបើកបររថយន្ត ដែលជាជនជាតិថៃម្នាក់ ដោយឡែកពលករ ខ្មែរដែលរបួស ធ្ងន់ចំនួន៤នាក់ កំពុងបញ្ជូនទៅមន្ទីរ ពេទ្យដើម្បីសង្គ្រោះនិង ៤នាក់ដែលរបួសស្រាល ត្រូវបាននាំយក ទៅកាន់ស្ថានីយ៍តម្រួត ដើម្បីសាកសួរ។

បើតាមការរៀប រាប់ពីជនរងគ្រោះ ខ្មែរម្នាក់បានបញ្ជាក់ថា ពួកគេទាំងអស់ មានចំនួន៣០នាក់ ដោយមានមេខ្យល់ ខ្មែរឈ្មោះ ទា នាំឆ្លងអូរក្បែរច្រក អន្តរជាតិដូងក្នុង ស្រុកកំរៀង ខេត្តបាត់ដំបង (ច្រកបានឡែម ក្នុងខេត្តច័ន្ទបុរី) ដោយយកលុយ ម្នាក់៧.០០០ បាត ដោយមានរថយន្ត មកចាំដឹកយកទៅ សំងំក្នុងផ្ទះមួយក ន្លែងក្នុងខេត្តស្រះកែវ។

លុះនៅយប់ថ្ងៃកើត ហេតុគឺមានរថយន្ត ចំនួន៣គ្រឿងមកដឹកពួកគេ ដោយរថយន្តដែល ជួបគ្រោះថ្នាក់ គឺចេញក្រោយគេក្នុង ទិសដៅទៅធ្វើការក្នុង រោងចក្រកែច្នៃសាច់មាន់ នៅក្នុងក្រុមហ៊ុនល្បី ឈ្មោះមួយក្នុង ស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។

ប៉ុន្តែពេលចេញដំណើរ បានប្រហែលកន្លះ ម៉ោងក៏ជួបនឹងគ្រោះ ថ្នាក់តែម្តង។ សមត្ថកិច្ចថៃបាន បង្ហាញអត្តសញ្ញាណ ជនរងគ្រោះទាំងអស់គឺ អ្នកបើកបរឈ្មោះ ប្រាវីត ច័ន្ទស្វាង អាយុ៣៩ឆ្នាំអ្នក រស់នៅខេត្តឆៃភូមិ (ស្លាប់)ចំណែកជន រងគ្រោះខ្មែរដែល ភាគច្រើនចេញពី ខេត្តបាត់ដំបងដែល របួសស្រាល៤នាក់គឺ ១.ឈ្មោះយ៉យ កាកៃ ភេទប្រុស អាយុ ២២ ឆ្នាំ ២.ឈ្មោះវេត រាត្រី ភេទប្រុស អាយុ ១៩ ឆ្នាំ ៣.ឈ្មោះហៀប សឿន ភេទប្រុស អាយុ ១៨ ឆ្នាំ ៤.ឈ្មោះយ៉ង ឡាយ ភេទប្រុស អាយុ ២៤ ឆ្នាំ ចំណែកអ្នករបួសធ្ងន់៤ នាក់គឺ ១.ឈ្មោះង៉ែត កុសល ភេទប្រុស ២.ឈ្មោះសុខ នី ភេទប្រុស ៣.ឈ្មោះហេង ឈាងហ៊ួ ភេទប្រុស ៤.អត់ទាន់ស្គាល់អត្ត សញ្ញាណដោយ សាររបួសធ្ងន់ពេក ដោយឡែកចំពោះ អ្នកស្លាប់ចំនួន ៤ នាក់ គឺស្គាល់តែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ អ៊ុ កញ្ញា ភេទស្រី រីឯ៣ នាក់ទៀតគឺប្រុស១ ស្រី២ មិនទាន់ស្គាល់ឈ្មោះ ឡើយដោយក្នុងនោះ សពមនុស្សស្រីម្នាក់ មានផ្ទុកកូវីដ-១៩ ។

បច្ចុប្បន្នក្រុម ការងារសហព័ន្ធ សហជីព កម្មករថៃ កំពុងស្រាវជ្រាវរក ក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់ ប្រាក់ឧបត្ថម្ភ ដោយសព១នាក់ទទួល បានប្រាក់ ៥០០.០០០ បាត ដោយឡែកអ្នក របួសទទួលបាន មិនលើសពី ៨០.០០០ បាត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *