អធិការរង ស្រុកគាស់ក្រឡម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធអំពើឃាត កម្មកាលពីជាង ២ខែមុន

(ខេត្តបាត់ដំបង)៖ ក្រោយពីបានបើកការ អង្កេតអស់រយៈ ពេលជាង០២ខែលើករណី «អំពើឃាតកម្ម»ដ៏ ឃោរឃៅមួយ ដែលកើតឡើងនៅ ស្រុកគាស់ក្រឡ ទីបំផុត សមត្ថកិច្ចជំនាញ ស្រាវជ្រាវឈានដល់ ការឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ដាក សុខា មានតួនាទីជា អធិការរងស្រុក គាស់ក្រឡ ទទូលបន្ទុកផ្នែក គ្រឿងញៀន។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំង ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្ត បាត់ដំបងធ្វើការ ឃាត់ខ្លួននិងដោះ ឯកសណ្ឋាន នគរបាលជាតិហើយ បញ្ជូលចូលទ្រុង នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីសង្ស័យថា មានការជាប់ពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្ម (សម្លាប់បងថ្លៃរបស់ខ្លួន) កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពាក់ពន្ធ័និង សំណុំរឿងនេះ មន្ត្រីនគបាលនៃ ការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវ  ស៊ើបអង្កេតអស់ រយៈពេលជាង០២ខែ មកហើយបន្ទាប់ ពីកើតហេតុ ទើបលេចចេញនូវ តម្រុយនៃមុខ សញ្ញាជនសង្ស័យ ដែលត្រូវជាប្អូន ថ្លៃជនរងគ្រោះ ដែលមានតូនាទីជា «អធិការរងស្រុក គាស់ក្រឡ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នង ការនគបាលខេត្ត បាត់ដំបង ហាក់មានការ ស្ទាក់ស្ទើរក្នុង ការផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងការឃាត់ ខ្លួនជនសង្ស័យ ដែលមានតួនាទី ជាអធិការរងម្នាក់នេះ។ ប៉ុន្តែយ៉ាងណាក្ដី លោកសាត គឹមសាន បានថ្លែងប្រាប់អ្នកសារព័ត៍ មានតាមទូរស័ព្ទយ៉ាងខ្លី នៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះថា «ពិតជាឃាត់ខ្លួន លោកអធិការរង ម្នាក់នេះមែន តែកំពុងស្ថិតក្នុងការ ស្រាវជ្រាវនៅឡើយ»។

You might like

Leave a Reply

Your email address will not be published. Required fields are marked *