ទីតាំងផលិតលុយដុល្លាក្លែងក្លាយដែលកំពុងធ្វើចរាចរទៅលើទីផ្សារ រាប់លានដុល្លាត្រូវបានបង្ក្រាប

(ប្រទេសថៃ)៖ ប្រាក់ដុល្លាក្លែងក្លាយ ប្រមាណជិត៤លាន ដុល្លាររួមជាមួយម៉ាសុីន ផលិតចំនួន៣គ្រឿង ត្រូវបានកម្លាំង សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃថៃ ចុះបង្ក្រាបខណៈ ដែលក្រុមជនសង្ស័យ ទាំងនេះកំពុងធ្វើការ ឡាយបង្ហោះលក់ តាមរយៈអនឡាញ។

កិច្ចប្រតិបត្តិការនៃ ការចរចារទិញលុយ ដុល្លារតាមរយៈអនឡាញ រហូតឈានដល់ ការបង្ក្រាបនេះបាន ធ្វើឡើងកាលពីថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ២០២១ នៅក្នុងផ្ទះជួលមួយ កន្លែងក្នុងខេត្ត ណាខនប៉ាធុំ ដោយនៅទីនោះ មានម៉ាសុីនសម្រាប់ ព្រីននិងផលិតប្រាក់ ដុល្លាក្លែងក្លាយ ចំនួន៣គ្រឿងរួម ជាមួយនឹងលុយ ដុល្លារជាច្រើន ដុំនិងដុល្លាដែល កំពុងហាលសម្ងួត ជាប្រភេទក្រដាស ប្រាក់១០០ដុល្លារទាំងអស់ ។

តាមការសាកសួរ ពួកគេមានគ្នា ចំនួន៤នាក់ សុទ្ធសឹងជានារី ទាំងអស់ដោយជន សង្ស័យបានសារភាព ថាការផលិតដំបូង នេះបានចំនួន ៥០.០០០សន្លឹក ដោយបានបញ្ចេញធ្វើ ចរាចរទៅលើទីផ្សារ អស់ចំនួន១១.០០០ សន្លឹកហើយ ជាក់ស្តែងនៅកន្លែង បង្ក្រាបមានចំនួនតែ ៣៩.០០០សន្លឹក តែប៉ុណ្ណោះ ដូច្នេះមានន័យថា លុយដុល្លារក្លែងក្លាយ បានធ្វើចរាចរអស់ចំនួន ១.១០០.០០០ ដុល្លារហើយ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបាន បញ្ជាក់ថាក្រដាស ប្រាក់ប្រភេទ ១០០ ដុល្លារនេះកម្លាំង ជំនាញបានយក អោយខាងធនាគារ ពិនិត្យគឺមានលក្ខណៈ ដូចទៅនិងក្រដាស ប្រាក់ពិត៩៥% ដែលយើងមើល នឹងភ្នែកអាចមាន ការភ័ន្តច្រឡំដោយ សមត្ថកិច្ចសន្និដ្ឋានថា ប្រាកដជាមានអ្នកជំនាញ នៅពីក្រោយខ្នង ក្នុងការផលិត ប្រាក់ដុល្លារ ក្លែងក្លាយនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *