អភិបាលខេត្តកំពត អញ្ជើញសំណេះ សំណាលជាមួយកម្មករ កម្មការិនី រោងចក្រស្បែកជើង ខេមបូថៃ ហ្វូតវៀ ខូអិលធីឌី និងរោងច ក្រផលិតកូន បាល់ដាប៉ុន កំពតស្តត

(ខេត្តកំពត)៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញសំណេះ សំណាលជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រដេរ ស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី ដែលមានកម្មករចំនួន ៥៦១នាក់ ស្រី៤៩៨នាក់ អ្នកមានផ្ទៃពោះ ១៣នាក់និងរោង ចក្រផលិតកូនបាល់ដាប៉ុន កំពតស្ពត ដែលមានកម្មករ សរុបចំនួន១៤៨នាក់ ស្រីចំនួន ១៤៤នាក់ អ្នកមានផ្ទៃពោះ១១នាក់។

អញ្ជើញចូលរួមអម ដំណើរក្នុងពិធី នេះរួមមាន លោក លោកស្រី អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល នៃគណៈ អភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់  ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជាខេត្តកំពត និងសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តកំពត។

មានប្រសាន៍ សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា និច្ចកាលសម្តេចទាំង ទ្វេតែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់ បងប្អូនកូនក្មួយកម្មករ កម្មការិនី  ហើយជាពិសេស ក្នុងកាលៈទេសៈ ដែលពិភពលោក ក៏ដូចព្រះរាជាណា ចក្រកម្ពុជាយើងកំពុង យាយីដោយជំងឺកូវីដ១៩។

សម្តេចបានស្វះស្វែង រកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាពិសេសបងប្អូន កូនក្មួយកម្មករ កម្មការិនីយើង ក៏សម្តេចបានគិត គូររៀបចំចាក់វ៉ាក់សាំង ជូនឲ្យបានគ្រប់ៗគ្នាផងដែរ។  ដូច្នេះបងប្អូនកូន ក្មួយត្រូវខិតខំថែ រក្សាសុខភាព និងខិតខំបំពេញ ការងារដែលយើង កំពុងមាន ដើម្បីជីវភាព គ្រួសារយើង បានកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ដោយប្រទេសយើងមាន សុខសន្តិភាពពេញ បរិបូរណ៍ ទើបក្រុមហ៊ុន វិនិយោគបរទេស គេមករកស៊ីបើក រោងចក្រសហគ្រាស នៅក្នុងប្រទេសយើង ដែលបាននាំ មកនូវការងារជា ច្រើនកន្លែងសម្រាប់ ប្រជាពលរដ្ឋយើងធ្វើ ហើយបានរួមចំណែក កាត់បន្ថយនូវអត្រា នៃភាពក្រីក្របាន មួយចំណែកធំ ដូច្នេះយើងទាំងអស់ គ្នាត្រូវចូលរួមថែរក្សានូវ សុខសន្តិភាពនេះ ឲ្យបានគង់វង្សសម្រាប់ កូនចៅយើងជំនាន់ ក្រោយទៀត។ ឯកឧត្តមក៏បានសំណូម ពរដល់កម្មករ កម្មការរិនី និងម្ចាស់រោង ចក្រត្រូវអនុវត្តឲ្យខ្ចាប់ ខ្ចួននូវច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកសម្ភារៈ និងថវិកាមួយចំនួន ដល់ក្មួយៗកម្មការិនី ដែលមានផ្ទៃពោះ ចំនួន២៤នាក់ ដោយម្នាក់ៗទទួលបានសារុង និងថវិកាមួយ ចំនួនផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *