សមត្ថកិច្ចជលផលឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើស នេសាទខុសច្បាប់ បញ្ជូនទៅតុលាការ!

(ខេត្តស្ទឹងត្រែង)៖ ជនសង្ស័យម្នាក់ត្រូវ បានតុលាការ ខេត្តស្ទឹងត្រែងសម្រេច ឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៤ វិច្ឆកា២០២១បន្ទាប់ពី ជនសង្ស័យបានប្រើ ប្រាស់ឧបករណ៍ នេសាទខុសច្បាប់។

ជនសង្ស័យដែល មន្ត្រីជលផលឃាត់ ខ្លួនបញ្ជូនទៅតុលាការ នោះឈ្មោះ ដឹង  ស៊ូង អាយុ៣០ឆ្នាំរស់នៅភូមិស្រែតា ប៉ានឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក យាម សាវុន នាយផ្នែករដ្ឋបាល ជលផលសេកុង បានឲ្យដឹងថាលោកបាន ដឹកនាំកម្លាំងមន្រ្តី ជលផល កំលាំងប៉ុសិ៍ នគរបាលរដ្ឋបាល ឃុំភ្លុក ឆ្មាំទន្លេអភិរក្ស សត្វផ្សោត គណៈកម្មការ សហគមន៍នេសាទ និងប្រជាការ ពារភូមិភ្លុក បង្រ្កាបបទល្មើស ជលផលនេសាទ ប្រើឧបករណ៍ឆក់ ត្រីនៅភូមិសាស្រ្តជួរចាប ភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ដោយបានដេញ ប្រផាប់ចាប់ប្រភីង រហូតមកដល់ ចំណុចកំពង់ទឹក លោកអតីតអធិការ ស្រុកសេសាន ទល់មុខសាលា ស្រុកសេសាន ភូមិកំភុន ឃុំកំភុន ស្រុកសេសាន បានឃាត់ខ្លួន ជនសង្ស័យ ០១នាក់ និងវត្ថុតាង ទូកស្មាច់ ៥,៩ម x ០.៦ម ចំនួន ០១ គ្រឿងម៉ាស៊ីន ម៉ាក HINOTA ២០សេសចំនួន ០១ គ្រឿងក្បាលឆក់ក្តៅចំនួន ០១គ្រឿង កង់ដង់០៦គ្រាប់ចំនួន០១ប្រអប់ខ្សែកាប ១២ខ្សែរ ប្រវែង២៤ម ខ្សែភ្លើង ប្រវែង  ០៥មថ្នងដងត្រី ០២គ្រឿងអាគុយ០១គ្រឿង (ជនសង្ស័យបាន ទម្លាក់ចោលក្នុងទឹក)។

You might like

Leave a Reply

Your email address will not be published. Required fields are marked *