ផ្លូវមួយខ្សែមាន ប្រវែង៩គីឡូម៉ែត្រ ត្រូវបានលោក អភិបាលស្រុកសៀមប៉ាង ដឹកនាំមន្ត្រីក្រោម ឱវាទធ្វើផ្លូវនិង ស្ពានមួយកន្លែង ដើម្បីជួយសម្រួល ដល់ពលរដ្ឋ!

(ខេត្តស្ទឹងត្រែង)៖ លោកផាន់ យុទ្ធ អភិបាល ស្រុកសៀមប៉ាង បានដឹកនាំមន្ត្រី សាលាស្រុក និងកងកម្លាំងប្រដាប់ អាវុធទាំង៣ រូមទាំងមន្ត្រីបរិស្ថាន ដើម្បីជួយសម្រួល ធ្វើផ្លូវមួយខ្សែក្រាល ដីសរប្រវែង ៩គីឡូម៉ែត្រទទឹង៨ម៉ែត្រ និងស្ពានមួយកន្លែងប្រវែង ១៤ម៉ែត្រធ្វើអំពីឈើ បុកគ្រឹះកប់ក្នុងដី ដើម្បីជួយ សម្រួលដល់ពលរដ្ឋ ធ្វើដំណើរទៅ មកនិងងាយស្រួល ដឹកផលដំណាំ កសិកម្មផ្សេងៗ ជាពិសេសពេល ពួកគាត់មានជម្ងឺ ដង្កាត់ផ្សេងៗ និងពេលឈឺពោះ មកឆ្លងទន្លេនិងមណ្ឌល សុខភាពស្រុកទាន់ ពេលវេលាផងដែរ។ ដែលស្ថិតនៅក្នុង ចំណុចអូរសៃ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អភិបាលរងស្រុក សៀមប៉ាងលោក សំ ប៊ុនធឿន បានអោយដឹងថា: ក្រោមការដឹកនាំរបស់ លោកផាត់ យុទ្ធ អភិបាលនៃគណៈ អភិបាលស្រុកសៀមប៉ាង ដឹកនាំកម្លាំងក្រោម ឱវាទរួមទាំងសហការ ជាមួយនឹង កងកម្លាំងប្រដាប់ អាវុធទាំងបី ប្រភេទផងដែរ ក្នុងនោះក៏មានការ អញ្ជើញចូលរួមពី លោកស្រេង ជា ហេង ប្រធានមន្ទីរបរិស្ថានខេត្ត ជួយឧបត្ថម្ភជាថវិការ មួយចំនួនផងដែរ។

លោកបញ្ជាក់ថា: ក្នុងការសាងសង់ ធ្វើផ្លូវក្រាលដីសរ មួយកន្លែងនៅចំណុច ភូមិឃុំខាងលើ ជាថវិការ របស់ស្រុក ចំណាយក្នុងមួយគីឡូ ម៉ែត្រស្មើរហ្នឹង២០លានរៀល ជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ មិនឲ្យលំបាក ដូចមុនឡើយ ក្នុងការដឹកជញ្ជូន ផលដំណាំកសិ ផលផ្សេងៗ មកពីរូបស្រុកជា ពិសេសដូចជាពួក គាត់មានជំងឺ ដង្កាត់ផ្សេងៗ ដូចជាស្ត្រីមានផ្ទៃពោះ គ្រប់ខែឆ្លងទន្លេ បានមកមណ្ឌល សុខភាពទាន់ពេល វេលាដើម្បីសម្រាលកូន។

ចំណែកការសាង សង់ស្ពានឈើមួយ កន្លែងនៅចំណុច អូរសៃនេះ ជាជាថវិកាសាមគ្គី បដិភាគគ្នា ពីលោកផាន់ យុទ្ធ អភិបាលស្រុក និងមន្ត្រីសាលាស្រុក កងកម្លាំងអាវុធទាំង៣ និងលោកស្រេង ជាហេង  ប្រធានមន្ទីរបរិស្ថាន ខេត្តផងដែរ សរុបជាង ១លានរៀល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *