សមត្ថកិច្ចឃាត់ខ្លួន ជនដៃដល់បានម្នាក់ ក្នុងចំណោមបក្ស ពួក៣នាក់ដែល ជាករណីគំនុំអាបធ្មប់ ឈានទៅសម្លាប់់ជន រងគ្រោះកាលពីថ្ងៃ៣១ខែតុលា!

(ខេត្តស្ទឹងត្រែង)៖ ក្រោយពីជនរងគ្រោះ ត្រូវបានគេលួចសម្លាប់ កាលពីថ្ងៃទី៣១ តុលា២០២១ស្ថិត នៅចំណុចភ្នំរមៀត ភូមិសាស្ត្រកោះគេរ្ត៍ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ កន្លងមកថ្មីៗ នេះកម្លាំងសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលស្រុកបុរី អូរស្វាយសែនជ័យ បានធ្វើការស្រាជ្រាវ ស៉ើបអង្គេតនឹងឃាត់ ខ្លួនជនសង្ស័យ បានម្នាក់ក្នុងចំណោម បក្សពួក៣នាក់កាល ពីថ្ងៃទី៥វិច្ឆកា២០២១ បញ្ចូនទៅកាន់តុលាការ ចាត់ការបន្តនិតិវិធី។

ការឃាត់ខ្លួនជន សង្ស័យខាងលើ បានធ្វើឡើងចំណុច ភ្នំកំបោរ ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ស្នងការរងនៃស្នង ការដ្ឋាននគបាលខេត្ត ទទួលផែនព្រហ្មទណ្ឌ លោក វ៉ា សុផាន់ ឲ្យដឹងថាការឃាត់ ខ្លួនជនដៃដល់ ខាងលើឈ្មោះធា សុភា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រួមទាំងបក្ខពួក ២នាក់ទៀត ទី១.ឈ្មោះរឿង ស៊ីដា (ហៅសុំ) ទី២.ឈ្មោះសារ សីហា បានរត់គេចខ្លួនសមត្ថកិច្ច កំណត់មុខសញ្ញា បានហើយ និងកំពុងតាមរក ស្រាវជ្រាវ ដើម្បីយកមក ផ្ដន្ទាទោស។

លោកបញ្ជាក់ថា តាមចម្លើយជន សង្ស័យខាងលើឆ្លើយ សារភាពថា ខ្លួន៣នាក់បងប្អូន ថ្លៃបានរួមគំនិត ព្រោះរឿងគំនុំ ដោយសង្ស័យជន រងគ្រោះចេះអាបធ្មប់អាច ធ្វើឱ្យមនុស្សស្លាប់បាន ព្រោះឪពុកខ្លួន បានស្លាប់បាន ជាង១ខែដោយ សារសង្ស័យត្រូវអំពើ អាបធ្មប់ ដូច្នេះទើបជន សង្ស័យមានការ ខឹងជាខ្លាំង បានរៀប ចំគម្រោងជាមួយ នឹងបក្សពួកបង ថ្លៃប្អូនថ្លៃ ត្រៀមលក្ខណៈ សម្លាប់ជនរងគ្រោះ បានសម្រេច   រួចយកអូសសាក សពទៅទម្លាក់មាត់ នៅប្រឡាយ រួចកាប់ស្លឹកឈើគ្រប់ ដើម្បីបំបាត់ភស្តុតាង ដើម្បីឲ្យ សាធារណៈជន មានការយល់ ច្រឡំថាជារឿងប្លន់ម៉ូតូ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *