ស្លាប់ពលករខ្មែរ៥នាក់ និងរបួសធ្ងន់៨នាក់ ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍

(បរទេសថៃ)៖ យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់ចំនួន ៥នាក់ដែរ ក្នុងចំណោមជនរង គ្រោះសរុប១៣នាក់ ក្រោយពីមានករណី គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើត ឡើងនៅក្នុងខេត្តស្រះកែវ  ប្រទេសថៃ ដោយសាររថយន្តក្រឡាប់។

ការណីនេះបើតាម ទទួលបានបឋមគឺ បានបញ្ជាក់ថា បានកើតឡើង នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង ៩ និង១០ នាទីយប់ ខាងមុខសាលារៀន ខ្លងយ៉ាយឥន្ទ្រ ក្នុងភូមិសាស្ត្រឃុំវុាំងថង ស្រុកវុាំងសុំប៊ូន ខេត្តស្រះកែវ។ព័ត៌មានបឋមបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងដែលដឹកពលករខ្មែរសរុបទាំងអស់ចំនួន ១៣ នាក់ បានបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកនឹងសសរបង្គោលភ្លើង និងធ្វើអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ ធ្វើអោយពលករខ្មែរស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។ក្រោយពីកម្លាំងតម្រួតថៃចុះពិនិត្យជាក់ស្តែងគឺសង្គេតឃើញថា មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន ៥ នាក់ ក្នុងនោះស្រី៣ ប្រុស២ និងអ្នកបើកបររថយន្តដែលជាជនជាតិថៃម្នាក់ ដោយឡែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ៨ នាក់ទៀត កំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកមូលហេតុ និងអត្តសញ្ញាណយើងនៅមិនទាន់ទទួលបាននៅឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *