លោកអធិការរងក្រុងតាខ្មៅម្នាក់ដែលផ្លោះឡើងពីនាយរងប៉ុស្តិ៍ព្រែកឫស្សី ដោយសប្បាយនឹងតួនាទី នាំគ្នាជប់លៀងផឹកស៊ីបំពានបំរាមរដ្ឋបាលត្រូវដកក្រសួងមហាផ្ទៃប្រកាសតំណែងចេញពីអធិការរងមកជាមន្ត្រីធម្មតាវិញ???

(ខេត្តកណ្តាល)៖ នៅទីបំផុត លោកអធិការរង ក្រុងតាខ្មៅម្នាក់ដែល ផ្លោះឡើងពីរងប៉ុស្តិ៍ ព្រែកឫស្សី  ដោយសប្បាយនឹងតួនាទី នាំគ្នាជប់លៀងផឹក ស៊ីបំពានបំរាមរដ្ឋ បាលខេត្តកណ្ដាល ហើយឆ្លងកូវីដ ស្ទើរស្លាប់ស្ទើរស់ ថែមទាំងល្មើស បទបញ្ជា០០៦ វិន័យកងកម្លាំង នគរបាលជាតិ ពេលនេះត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតួនាទីនិង ឋានន្តរសក្តិវិញហើយ។

នេះបើយោងតាមប្រកាស លេខ២៦៦៣ ប្រក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែល អង្គភាព សហគ្រាស គេហទំព័រប្រម៉ាញ់ ជាយដែនយើង ទើបទទួលនាព្រឹក ថ្ងៃទី០៣ វិច្ឆិកា ២០២១ថ្មីៗនេះ។

នៅក្នុងប្រការ១ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យ ក្រោមរូបភាពដកហូត មុខតំណែងចំពោះ វីរសេនីយ៍ត្រី ដន សុខរិទ្ធ អត្ថលេខ៧៨១៩៣ ពីអធិការរងនៃ អធិការនគរបាលក្រុង តាខ្មៅនៃស្នងការដ្ឋាននគរ បាលខេត្តកណ្ដាលឱ្យ មកជាមន្ត្រី ដោយមូលហេតុ៖ ល្មើសវិន័យរបស់ កងកម្លាំង នគរបាលជាតិ។

គួរជម្រាបផងដែរ លោកអនុសេនីយ៍ឯក ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ជាមន្ត្រីនគរបាលជើងថ្មី ទើបចូលបម្រើការងារ មិនទាន់បានប៉ុន្មានឆ្នាំផង ហើយត្រូវបានតម្លើង ជាអនុប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកឬស្សី ស្រាប់តែថ្មីៗនេះ ត្រូវបានតែងតាំងជា អធិការរងនគរបាល ក្រុងតាខ្មៅ ខេត្តកណ្តាល តាមប្រកាស ក្រសួងមហាផ្ទៃ លេខ១៧៧៥ ប្រក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោកអធិការរង ខាងលើរូបនេះទើប ទទួលបានប្រកាសភ្លាម បានបបួលមិត្តភ័ក្តិ និងបក្សពួកជា មន្ត្រីនគរបាលដូច គ្នាផ្សេងៗទៀត បង្កើតកម្មវិធីជួបជុំ ជប់លៀង ផឹកស៊ីផ្គើននឹង សេចក្ដីណែនាំ របស់រដ្ឋបាលខេត្តកណ្ដាល តាមមាត្រា១០ នៃច្បាប់ស្ដីពីវិធាន ការទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ លោកអធិការរងខាង លើនិងបានឆ្លងកូវីដ-១៩ ហើយបានចូលទៅ សម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យវិក្រឹតការ ក្រុងតាខ្មៅ ខេត្តកណ្ដាលដើម្បី ធ្វើការសម្រាកព្យាបាល ថែមទៀតផងដែរ៕ ដោយ លោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *