ឯកឧត្តម សុខ លូអភិបាលនៃគណ: អភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល កាន់មុខតំណែង ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនក្នុងភូមិសាស្រ្ដ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល កាន់មុខតំណែង ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនក្នុងភូមិសាស្រ្ដ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមាន ការអញ្ជើញចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត លោក អភិបាល ស្រុកកំរៀង ភ្នំព្រឹក សំពៅលូន លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច ប្រចាំការនៅតាមច្រក ទ្វារព្រំដែន កងកម្លាំង សមត្ថកិច្ចភាគីប្រទេសថៃ ព្រមទាំងអ្នកពាក់ ព័ន្ធមួយចំនួន។

យោងទៅតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ លេខ២៤៦៤ប្រក ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ បានសម្រេច ១.ផ្ទេរភារកិច្ច លោក (ឃឹម ទិព្វមុនី )ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ពីប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិ ភ្នំដី(គីឡូ១៣) ស្រុកសំពៅលូន ឲ្យទៅកាន់ តំណែងជាប្រធាន ទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង ២.ផ្ទេរភារកិច្ច លោក (នាង ច័ន្ទថារ៉ា )ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារ តំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ឲ្យទៅកាន់មុខតំណែង ជាប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារព្រំ ដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ៣.លោក( មឿ ណារុង ) ឋានន្តរស័ក្ដក្រមការ ដើមខ្សែ ថ្នាក់លេខ២ ឲ្យកាន់មុខតំណែង ជាប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក  ៤.លោក (ណាត ចាន់រ៉េត) ឋានន្តរស័ក្ដលេខាធិការរដ្ឋបាល ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជា ប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារតំបន់ ព្រំដែនស៊ួនស៊ុ(អូរអន្លក់) ស្រុកកំរៀង ។

បន្ទាប់ពីប្រគល់ជូន នូវសេចក្ដីសម្រេច និងត្រារដ្ឋបាល រួចមក លោក (ឃឹម ទិព្វមុនី) ប្រធានទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង ថ្មីដែលទើបតែផ្លាស់ប្ដូរ តំណាងលោក ប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារព្រំដែន ស្រុកសំពៅលូន ភ្នំព្រឹក និងកំរៀង បានឡើងធ្វើការប្ដេជ្ញាចិត្ត ជូនដល់ឯកឧត្តម គណៈអធិបតី និងភ្ញៀវកិត្តិយសទាំង អស់ដែលអញ្ជើញចូលរួម ។

ឯកឧត្តម (សុខ លូ )អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារតែបញ្ហាការ ឆ្លងរីករាលនៃជំងឺកូវីដ-១៩ មានការធូរស្បើយច្រើន ហើយថ្មីៗនេះសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏បានប្រកាសបើក ដំណើរការសេដ្ឋកិច្ច ក្នុងប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ច ឡើងវិញបន្ទាប់ពីមាន ការអាក់ខានដោយសារ ការផ្ទុះជាសហគមន៍ កន្លងមកនេះ ហើយក៏ផ្ដល់ឱកាស ដល់យើង ក្នុងការរៀបចំពិធីផ្ទេរ និងប្រគល់ភារកិច្ច ដែលយើងអាចជួប ជុំគ្នាឡើងវិញ តែត្រូវអនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ។

ឯកឧត្តម ក៏បានមាន ប្រសាសន៍ណែនាំ ដល់កងកម្លាំង សមត្ថកិច្ចប្រចាំការច្រក លោកប្រធានទីស្នាក់ ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនក្នុង ភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ពង្រឹងកិច្ចសហប្រតិបត្តិ ជាមួយប្រទេសជិតខាង ឲ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ ការលួចឆ្លងដែន ដោយខុសច្បាប់ ឬអំពើខុសច្បាប់នានា ដែលកើតមាននៅក្នុង តំបន់ព្រំដែនរបស់ខ្លួន ដើម្បីរក្សានូវគុណ ប្រយោជន៍របស់ ប្រទេសទាំងសងខាង ទាំងផ្នែកសន្ដិសុខសុវត្ថិភាព និងផ្នែកសន្ដិភាពប្រទេស ។

ឯកឧត្តម ក៏បានបន្ថែមទៀត អំពីបញ្ហាដែលកំពុង ប្រឈមសព្វថ្ងៃគឺបញ្ហា គ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ជាបញ្ហាដែលរដ្ឋបាលស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវតែពង្រឹងឲ្យបាន ជាប់ជាប្រចាំ ដោយមិនត្រូវលែង ដៃឡើយ ព្រោះល្បែងស៊ីសង ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់ គ្រឿងញៀន បង្កឲ្យមានអសន្ដិ សុខសង្គម ធ្វើឲ្យកើនឡើង នូវអំពើលួចឆក់ប្លន់ កាប់សម្លាប់ បង្កភាពភ័យខ្លាចដល់ ប្រជាពលរដ្ឋ ធ្វើឲ្យការអនុវត្តភូមិ ឃុំមានសុវត្ថិភាពមិន មានភាពជោគជ័យ ឡើយ។ ដោយ លោក សឿនវ៉ានម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *