លោកអោម ចន្ថា ចូលរួមសិក្ខាសាលាស មាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំឆ្នាំ  ២០២២.២០២៤ នៅស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ លោកអោម ចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ឆ្នាំ ២០២២.២០២៤ កន្លងមកនេះថា  យោងតាមកិច្ច ព្រមព្រៀងបណ្ដោះ អាសន្ននៃលទ្ធផលសិក្ខា សាលាសមាហរណកម្ម កម្មពិធីវិនិយោគ៣ ឆ្នាំរំកិលថ្នាក់ឃុំឆ្នាំ ២០២១ ឆ្នាំ ២០២២ ជាមួយមន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិនានា និងសប្បុរសជន អនុវត្តគម្រោង សកម្មភាពឆ្នាំ ២០២១ បានល្អប្រសើរ នៅព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការចូលរួម លោក រ័ត្ន ដាសីុណង់ អភិបាលស្រុក មង្គលបូរី លោកស្រី ព្រំសីុណា ប្រធានមន្ទីរ ផែនការខេត្ត និងសិក្ខាកាមជាច្រើននាក់ ក្ុងសាលប្រជុំ សាលាស្រុកមង្គលបូរី។

តាមរបាយការណ៍ បូកសរុបលទ្ធផលកម្ម វិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ដែលរាយការណ៍ ដោយក្រុមការងារកសាង ផែនការ បានធ្វើបង្ហាញថាកម្មវិធី ៣ឆ្នាំរំកិលថ្នាក់ ឃុំឆ្នាំ២០២១ មានមន្ទីរ អង្គភាព អង្ការជាតិ អន្តរជាតិ និងសប្បុរសជន បានអនុវត្តគម្រោង សកម្មភាពឆ្នាំ ២០២១សម្រេចចាន ១/គម្រោង ប្រើប្រាស់មូលនិធិ ស្រុកមាន២គំរោង ថវិកា៤៣៦លានរៀល កំពុងអនុវត្ត ក្នុងនោះមានគម្រោង ក្រាលគ្រួសក្នុងឃុំ គុយម៉ែងមានប្រវែង ១.៦០០ម៉ែត្រ អស់ថវិកា ៨២.០០០.០០០រៀល គម្រោងដាក់លូ រំដោះទឹកក្នុងឃុំ ឬស្សីក្រោកប្រវែង ២៤៤ម៉ែត្រ អស់ថវិកា ៥៤.០០០.០០០លានរៀល ២/គម្រោងដែលមានការ សន្យាគាំទ្រ មាន១៣គម្រោងថវិកា ១.៥១២.២០០.០០០រៀល អនុវត្តបាន% មន្ទីរនានា គំទ្រមាន៤មន្ទីរ មាន១៥គំរោង មានទឹកប្រាក់សរុប ១.៥២៦.១៣៥. ០០០រៀល ។

ក្នុងនោះមាន ១/មន្ទីរសាធារ ណការនិងដឹកជញ្ជូន មាន៦គម្រោងមានទឹក ប្រាក់សរុ ៥៧២.០០០. ០០០រៀល ២/ មន្ទីរអប់រំ មាន២គម្រោង មានទឹកប្រាក់ សរុប៩៣៧. ០០០.០០០រៀល ៣/មន្ទីរបរិស្ថាន មាន៤គម្រោងមាន ទឹកប្រាក់សរុប ២.៨០០.០០០រៀល ៤/ មន្ទីរផែនការ មាន១គម្រោងមាន ទឹកប្រាក់សរុប ៤០០.០០០រៀល។

គម្រោងដែលបានអនុវត្ត ដោយមិនមានការ សន្យាគាំទ្រ អង្គការGIZ -គម្រោងឧបត្ថម្ភពលករ មាតុភូមិនិវត្តន៍ ពីប្រទេសថៃដែលរង ផលប៉ះពាល់ដោយ សារជំងឺកូវីដ.១៩សរុបមានចំនួន ១.២០០នាក់ថវិកា ៣៤៣.២០០.០០០រៀល។

ក្នុងនោះមានគម្រោង សកម្មភាពអាទិភាព របស់ស្រុកដែលមិន ទាន់មានការសន្យាគាំទ្រ ១/ផ្នែកសេដ្ឋកិច្ចមាន៦៤គម្រោង ថវិកាសរុប១៤.១៣១.០០០.០០០រៀល ២/ផ្នែកសង្គមកិច្ចមាន ៥៦ គំរោងថវិកា សរុប ៦.៨៥១.០០០.០០០រៀល ៣/ផ្នែកធនធានធម្មជាតិ បរិស្ថាននិងការបន្សំនឹង ការប្រែប្រួល អាកាសធាតុមាន៩ គម្រោងថវិកាសរុប ១.២៦២.០០០.០០០រៀល ៤/ផ្នែករដ្ឋបាលនិង សន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈមាន ១០គម្រោងថវិកាសរុប ៣៨០.០០០.០០០រៀល។

ក្នុងនោះលោកអោម ចន្ថា បានធ្វើការផ្តាំផ្ញើ និងផ្តល់បទពិសោធន៍ សំខាន់ៗមួយចំនួនដល់ សិក្ខាកាម ពេល ចប់សិក្ខាសាលា សមហរណកម្មឃុំ សង្កាត់ សិក្ខាកាមត្រូវអនុវត្ត តួនាទីឲ្យបានល្អ ប្រសើរថែមទៀត ក្នុងការជួយដល់ឃុំ សង្កាត់ក្នុងការ អភិវឌ្ឍន៍មូលដ្ឋាន ត្រូវយកចិត្តទុក ដាក់ទៅលើផែនការ ឲ្យបានច្បាស់លាស់ កុំធ្វើផែនការ តែនៅលើក្រដាស គឺត្រូវចេះអនុវត្ត អនុវត្តហើយ ត្រូវតែមានការ ត្រួតពិនិត្យ ទើបយើងអាច ឆ្លុះបញ្ចាំងបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *