ម៉ូតូយ៉ាម៉ាហាបុកនិង ម៉ូតូវេវពេញទំហឹង បណ្តាលឲ្យអ្នកបើកទាំង សងខាងរបួសធ្ងន់ដូចគ្នា ថែនទាំង  ទារកអាយុ៧ខែ១នាក់ទៀត

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូយ៉ាម៉ាហាបុកនិង ម៉ូតូវេវពេញទំហឹងបណ្តាល ឲ្យអ្នកបើកទាំងសង ខាងរបួសធ្ងន់ដូចគ្នា ថែនទាំង ទារកអាយុ៧ខែ ១នាក់ទៀត រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើផ្លូវ ជាតិលេខ ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថានៅមុន ពេលកើតហេតុមាន ម៉ូតូម៉ាកហុងដាវេវ គ្មានស្លាកលេខ  ពណ៌ខ្មៅអ្នកបើកមាន ឈ្មោះ នួន នុយ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ បានបើកពរចៅ បម្រុងនិងឆ្លងផ្លូវ ជើងទៅត្បូង ហើយក៏ត្រលប់បក ក្រោយវិញមិន បានប្រយ័ត្ន ស្របពេលនោះមានម៉ូតូធំ១គ្រឿងម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1R 8493អ្នកបើកមាន ឈ្មោះ ឈឹម ចន្ថា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពីកើតទៅលិច បើកក្នុងល្បឿន លឿនលុះជិៈមកដល់ កន្លែងកើតហេតុ ស្រាប់តែបុកម៉ូតូ វេវពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ អ្នកបើកទាំងសងខាង និងកូនង៉ា១នាក់ទៀតផង។

ក្រោយពីកើតហេតុ ហើយអ្នករងគ្រោះ ទាំង៣នាក់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ស្រុកអូរជ្រៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកម៉ូតូទាំង ២គ្រឿងនគរបាលយក ទៅរក្សាទុកនៅអធិការ នគរបាល ស្រុកអូរជ្រៅ រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *