កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប០១រូប ត្រូវបានឃាត់ខ្លួនយក មកសួរនាំក្រោយពី បានឈ្លោះប្រកែកពាក្យ សម្ដីគ្នាបន្តិចបន្តួចបាន ប្រើប្រាស់អាវុធខ្លី បាញ់ផ្ចុកដី នៅចំណុចការ៉ាស សាំងសូរិយា???

(ខេត្តសៀមរាប)៖ យោងតាមសេចក្តីរាយ របស់លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជ អាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាស សាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ ខេត្តសៀមរាប  បានមានទំនាស់ពាក្យ សម្តីគ្នាជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីស មូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន០១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរបួសស្រាល។

បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួចក៏ បានបាញ់ចំនួន០២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលអោយ មានរបួសនោះទេ។ ក្រោយពេលកើត ហេតុរួចបន្តិចមក កម្លាំងជំនាញនៃកងរាជ អាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកង រាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកង រាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សូមអភ័យទោសជា សាធារណៈចំពោះទង្វើ របស់យោធិននៃកង រាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន០២រូប នៃកងរាជអាវុធ ហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្ត នាពេលកន្លងទៅផងដែរ។

ទោះបីយ៉ាងណាក៏ដោយ មហាជនសង្សឹមថា មន្ត្រីដែលប្រព្រឹត្តិបទ ល្មើសបង្ករអោយមាន ការភ័យខ្លាច  ដល់ប្រជាពលគួរ តែដាក់ទោស អោយសមទៅនឹងបទ ល្មើសដែលខ្លួន បានប្រព្រឹត្តិ និងទុកជាគំរូដល់មន្ត្រី ដែលមានអំណាច កុំអោយធ្វើបាបដល់ ប្រជាពលស្លូតត្រង់ តទៅទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *