ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ឧត្តមានជ័យ បានធ្វើពិធីប្រគល់ម៉ាស  និងជែលលាងដៃ ដែលជាអំណោយដ៏ ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់យោធិន???

(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងឧត្តមានជ័យ បានធ្វើពិធីប្រគល់ ម៉ាស និងជែលលាងដៃ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ឧត្តរមានជ័យ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩។ទាំ

ងអស់គ្នាជា មេមញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការ សឹករងឧត្តមានជ័យ មានសេចក្តីសោមនស្ស រីករាយជាខ្លាំង និងសូមសំដែងនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយដ៏ ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក និងលោកជំទាវ ដែលបំពេញ សេចក្តីត្រូវការ និងបានបង្ហាញពី ទឹកចិត្តដ៏ប្រពៃ យកចិត្តទុកដាក់ គិតគូរពីសុខមាល ភាពរបស់ កងទ័ពក្រោមឱវាទ។

ជាចុងក្រោយ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បី បញ្ចប់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ ៕ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *