បញ្ជូនខ្លួនលោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងលោក គឹម សុវណ្ណារិទ្ធិ ជាមេបញ្ជាការរងក្រុង ទៅសាលាដំបូង

(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃទី១ខែវិច្ឆិកានេះ អាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនលោក ទេព ហ៊ុយ មេបញ្ជាការអាវុធ ហត្ថក្រុងក្រចេះ និងលោក គឹម សុវណ្ណារិទ្ធិ ជាមេបញ្ជាការរងក្រុង ទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធី ក្នុងសំណុំរឿងហិង្សា ដោយចេតនា ទៅលើក្មេងស្រីពីរនាក់ ដែលជាឈ្មួលបម្រើ នៅក្នុងផ្ទះ។

កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញសេចក្តី ប្រកាសព័ត៌មានអំពីការ បើកការស៊ើបអង្កេតបឋម  ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធ ហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សា ទៅលើក្មេងស្រី ជា កូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ពេលបច្ចុប្បន្នកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ក្នុងសេចក្តីប្រកាស អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឲ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ នៃ កងរាជអាវុធហត្ថ ខេត្តក្រចេះ បាននិងកំពុងធ្វើការ ស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួល ពីតំណាងអយ្យការអម សាលាដំបូងខេត្តក្រចេះ។

លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅ លើក្មេងស្រីដែល ជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួន បុគ្គលដែលពាក់ ព័ន្ធនឹងការប្រព្រឹត្ត បទល្មើសផងដែរ។

កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវ តែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទ ល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕ ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *