រថយន្តក្រុងបើករេចង្កូតធ្លាក់ផ្លូវ បុកដើមឈើបណ្តាល ឲ្យស្រ្តីចំណាស់ខ្មែរឥស្លាម ម្នាក់គៀបស្លាប់នៅ ក្នុងរថយន្ត???

(ខេត្តស្ទឹងត្រែង)៖ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើត ឡើងនៅវេលាម៉ោង៦និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍រ បញ្ជាក់របស់អធិការដ្ឋាន នគរបាលស្រុកសេសាន បានឱ្យដឹងថា៖ ដោយរថយន្តក្រុង១គ្រឿង ពាក់ស្លាកលេខ សៀបរាប 3A-1927 ពណ៌សរបើកបរ ពីលិចទៅកើតបាន ដាច់ចង្កូតរេបុកដើមឈើ នៅចំណុចគីឡូម៉ែត្រ លេខ២៥និង២៦ ចំណុចភូមិច្រប់ ឃុំក្បាលរមាស។

ក្រោយពេលកើតហេតុ អ្នកបើកបរដឹងខ្លួនថា មានអ្នកស្លាប់ក្នុងហេតុការណ៍ នោះរត់គេចបាត់ ស្រមោលតែម្តង។

របាយការណ៍បញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ច ក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យមើល បានប្រទះឃើញអ្នក ដំណើរម្នាក់ស្លាប់ក្នុង រថយន្តមានឈ្នោះ នាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកសិករ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី៣ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គាបជាប់នៅក្នុងកាប៊ីនរថយន្ត អ្នករួមដំណើរក្នុង រថយន្តមានចំនួន៧នាក់។ (អ្នកបើកបរ២នាក់ប្រុស រត់គេចខ្លួនបាត់)  មូលហេតុគ្រោះ ថ្នាក់មកពីដាច់បាឡុង ដៃចង្កូត ទើបរេចង្កូតតែម្តង។

សាកសពក្រោយ សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍ពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូន គ្រួសារសព យកទៅធ្វើបុណ្យតាម ប្រពៃណីព្រះពុទ្ធសាសនា ដោយយោងតាមការ សម្របសម្រួលពី ព្រះរាជអាជ្ញារង ជា សុភ័ក្រ្ត អយ្យការសាលាដំបូង ខេត្តស្ទឹងត្រែង ផងដែរ ៕ ដោយលោកទេងណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *