សមត្ថកិច្ចនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ករណីកាប់ប្លន់ម៉ូតូពលរដ្ឋ នៅលើផ្លូវជាតិ

(ខេត្តតាកែវ)៖ នៅវេលាម៉ោង ០១នឹង០០នាទី យប់ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីជិះ ម៉ូតូដេញកាប់ប្លន់យកម៉ូតូ បានសកម្មភាព ប្រដាប់ដោយដាវ និងដំបងរលាស់(ដែក) ជិះម៉ូតូ០២គ្រឿង ដេញកាប់ប្លន់ម៉ូតូ ០១គ្រឿងម៉ាកហុងដា C125 សេរី២០១៤ ឡើងតែម២០២១ របស់ជនរងគ្រោះឈ្មោះ ង៉ែត សារ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ.ភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត។

បន្ទាប់ពីទទួលបាន ព័ត៌មានខាងលើ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកបាទី បានចុះដល់កន្លែង កើតហេតុ ធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំ បញ្ជាយ៉ាងយកចិត្តទុកដាក់ របស់លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលនីតិវិធីពី សំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ ដើម្បីវែកមុខរកជន បង្កឱ្យឃើញយកមក ផ្តន្ទាទោសឱ្យខានតែបាន ដោយប្រើប្រាស់ គ្រប់វិធានការ និងសម្ភារៈ ពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃ ខែឆ្នាំដដែល កម្លាំងជំនាញកំណត់ មុខសញ្ញារហូតឈានដល់ ឃាត់ខ្លួនមុខ សញ្ញាសង្ស័យបានចំនួន ០៣នាក់ ។

នៅចំណុចផ្ទះសំណាក់ យីហោ (មាន មាន) ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី រួមមាន ទី១ឈ្មោះ សិលា រ៉ាវុធ ហៅវិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ទី២ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី និងទី៣ឈ្មោះ ឆាន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង។ ចំណែកជនសង្ស័យ ០១នាក់ទៀតមានឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី (បានជិះម៉ូតូជនរង គ្រោះរត់គេចខ្លួនបាត់)។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពដេញកាប់ ប្លន់យកម៉ូតូពីជនរងគ្រោះ នៅចំណុចខាង លើប្រាកដមែន ព្រមទាំងដកហូត បានវត្ថុតាងរួមមានម៉ូតូ ជិះធ្វើសកម្មភាពចំនួន ០២គ្រឿង ដាវចំនួន ០២ដើម និងដំបងរលាស់(ដែក) ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរក ជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួនដើម្បី យកមកផ្តន្ទា ទោសតាមច្បាប់៕ ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *