កវរសេនីយ៍ទោ ស៊ូ នូវ  អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍  ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាចែកចាយ-ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង???

(ខេត្តឧត្ដរមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ បាលខេត្តឧត្តរមានជ័យ និងមានការដឹកនាំ សម្របសម្រួលនិតិវិធី ពីឯកឧត្តម (តូច សុភក្តី )ព្រះរាជអាជ្ញា អមសាសាដំបូងខេត្ត ព្រមទាំងមានការ ចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក (ស៊ីម វណ្ណៈ) ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៥និង១៥នាទី   លោកវរសេនីយ៍ទោ (ស៊ូ នូវ ) អធិការនគរបាល ស្រុកអន្លង់វែង បានដឹកនាំកម្លាំង ផែនការងារប្រឆាំង គ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាប មុខសញ្ញាចែកចាយ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង នៅត្រង់ ចំណុចអូរលុង ស្ថិតនៅភូមិរំចេកខាងលិច ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្នុងកិច្ចចុះគាត់បំបាត់ការ បង្ក្រាបបានធ្វើការឃាត់ ខ្លួនជនសង្ស័យសរុបចំនួន០២នាក់ប្រុស មានឈ្មោះដូចខាងក្រោម៖១- ឈ្មោះ ជិន ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិរំចេកខាងលិច ឃុំ-ស្រុកអន្លង់វែង បុខរបរ មិនពិតប្រាកដ  ២- ឈ្មោះ ឃិន វ៉ាង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំ-ជាមួយគ្នា មុខរបរ មិនពិតប្រាកដ ។

ក្រោយពីឃាត់ ខ្លួនជនសង្ស័យខាង លើកម្លាំងជំនាញដកហូត បានវត្ថុតាងបានរួមមាន ថ្នាំញៀនមេតាំ ហ្វេតាមីនប្រភេទ ម៉ាទឹកកក ( ICE ) ចំនួន ២៣កញ្ចប់ (  កញ្ចប់តូចចំនួន ២២កញ្ចប់ កញ្ចប់ធំ ១កញ្ចប់ )

ទូរស័ព្ទដៃ ០២គ្រឿង កាំភ្លើងច្នៃប្រភេទឆ្នុក ២ ដើម ម៉ូតូ ១ គ្រឿង ម៉ាកWave សេរី២០០៧ ព៌ណក្រហមលាយ ខ្មៅ  គ្មានផ្លាកលេខ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿង ញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើក ម្លាំងជំនាញផ្នែកប្រឆាំង គ្រឿងញៀនកំពុងតែធ្វើការ សាកសួរនិង បានកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ។ ដោយ លោក ទេងណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *