ករណីគ្រោះថ្នាក់ចរាណ៍ បង្កជាហឹង្សារហូត ឈានដល់ដកកាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្ដាល ឲ្យភាគីម្ខាងរង របួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ???

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានជន ដៃដល់ដកកាំភ្លើងបាញ់ ចំនួន៥គ្រាប់ ត្រូវចំនួន២គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការនេះ ផ្ដើមពីរឿងករណីគ្រោះថ្នាក់ ចរាចរណ៍បន្តិចបន្តួច ឈ្លោះប្រកែកគ្នាក៍ បានកើតទៅជារឿង បែបនេះ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង០៧ នឹង៣៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចកន្លែង កំសាន្តកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ជុំ ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មានប្រពន្ធនឹងកូន១ បច្ចុប្បន្ន ស្នាក់នៅក្នុងបុរីហុកឆេង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពីបុរសម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា៖ មុនដំបូងគាត់បាន ឃើញបុរសម្នាក់ដែលជាជន រងគ្រោះបើករថយន្តម៉ាក TOYOTA ព្រូសពណ៌សទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AY-3468 ។

បើករថយន្តចុះមកពី លើស្ពានឥន្ធនូ ក្នុងទិសដៅពីជើង ទៅត្បូងរួចក៏បានបត់ ឆ្វេងបម្រុងចូលទៅ ក្នុងទីក្រុងកោះពេជ្រ ខណៈពេលមកដល់ ជិតហ្នឹងគល់ស្ពាន ។ ស្រាប់តែមានលេច មុខជនដៃដល់បើក រថយន្តម៉ាក TOYOTA ព្រូសពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាក លេខភ្នំពេញ 2AW1458 ។

បើកស្របទិសដៅគ្នាមក ពីក្រោយបានបទជ្រុល ទើបប៉ះកញ្ចក់រថយន្ត របស់ជនរងគ្រោះផ្នែក ពីចំហៀងបណ្ដាលឱ្យ រងការខូចខាតបន្តិចបន្តួច ។

ជនរងគ្រោះក៏បានព្យា យាមបើកទៅមុខហើយ ហៅជនដីដល់ឱ្យឈប់ ដើម្បីនិយាយគ្នាតែបុរស ដែលជាជនបង្ក បានដកកាំភ្លើងបាញ់ សំដៅមកលើជនរង គ្រោះចំនួន៥គ្រាប់ ។

តែត្រូវមកលើជន រងគ្រោះចំនួន២គ្រាប់ បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្ត សាមុយដឹកយកទៅ សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ។

ក្រោយមកជនសង្ស័យ ក៏បានបើករថយន្ត បម្រុងរត់គេចខ្លួនតែត្រូវបាន សមត្ថកិច្ចសហការគ្នា តាមផ្លូវជ្រាវរកឃើញ នឹងឃាត់បានតែរថយន្ត ជនដៃដល់តែប៉ុណ្ណោះ ឯអ្នកប្រព្រឹត្តិ បទល្មើជាជនបង្ក នោះបានចុះពីលើរថយន្ត គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានយករថយន្ត ជនបង្កទៅរក្សាទុកនៅ ឯអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ។ ដើម្បីកំណត់មុខសញ្ញានៅ ស្វែងរកចាប់ខ្លួនជនដៃដល់ បង្កផ្ទុះអាវុធបណ្ដាល ឲ្យមានរបួសស្នាមយក មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ដោយលោកសឿនហៀរ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *