កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងបង្រ្កាបករណីភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់យកមកអនុវត្តតាមច្បាប???

(ខេត្តបាត់ដំបឍ)៖ កាលពីថ្ងៃសៅរ៍៩រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទី នៅចំណុចដីចំការ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង  អនុវត្តតាម យោបល់ដឹក នាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង  រួមនឹងយោបល់ លោកវេសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរ បាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ (វេ គឹមចត់) អធិការនគរបាល ស្រុកកំរៀង បានដឹកនាំមន្រ្តី ផ្នែកជំនាញបង្រ្កាបករណី លេងល្បែងភ្នាល់ (ជល់ភ្នាល់មាន់) មួយក្នុងបទល្មើស ជាក់ស្ដែង ក្នុង នោះបានឃាត់ខ្លួនអ្នក ប្រព្រឹត្តចំនួន ០៥នាក់មាន ទី១-ឈ្មោះញឹប ម៉ៅភេទប្រុសអាយុ ៦២ឆ្នាំភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង  ទី២-ឈ្មោះពៅ ឡឹង ភេទប្រុសអាយុ ២៦ឆ្នាំរស់ នៅភូមិភ្នំមួយរយ ឃុំត្រាំង ស្រុកកំរៀងខេត្តបាត់ ដំបង ទី៣ ឈ្មោះជួប ចិត្រ ភេទប្រុសអាយុ ៤១ឆ្នាំរស់ នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ទី៤-ឈ្មោះតេង យ៉ីម ភេទប្រុសអាយុ ៥២ ឆ្នាំរស់ នៅភូមិលំផាត់ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង និងទី៥-ឈ្មោះអ៊ុ វណ្ណ ភេទប្រុស អាយុ ៦១ ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។

ក្នុងនោះកម្លាំងជំនាញ ដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០៤គ្រឿង សត្វមាន់ចំនួន ០២ក្បាលនិងស៊ុសម្រាប់ក្រុងមាន់ចំនួន០៣  ជញ្ជីងសម្រាប់ថ្លឹងមាន់ចំ នួន ០១ ។

បច្ចុប្បន្ន: សមត្ថកិច្ចជំនាញនគរបាល ស្រុកបានរៀបចំសំណុំ រឿងបញ្ជូនអ្នកប្រព្រឹត្ត ខាងលើរួមទាំងវត្ថុតាង មកកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី ច្បាប់៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *