សមត្ថកិច្ចនគរបាល ខេត្តបាត់ដំបងតាម ក្របួចជនសង័្សយដែល បន្លំខ្លួនជាសន្តិសុខលួច យករថយន្តរបស់ជនរង គ្រោះពីខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាល តាមក្របួចបានរហូតដល់ ស្រុកគីរីវង់ ខេត្តតាកែវ???

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃសៅរ៍ ៩រោចខែអស្សុជ ឆ្នាំឆ្លូវត្រីស័ ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០ ២១ វេលាម៉ោង ២១និង២២ នាទី នៅចំណុច ផ្ទះសំណាក់យីហោ ( ភ្នំឌិនតារា )ដែល ស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ អនុវត្តតាមបទ បញ្ជាយ៉ាងហ្មឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ (សាត គឹមសាន) ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់ លោកវរសេនីយ៍ឯក (លឹម ពុទ្ធីឡា) ស្នងការរងផែន ការងារនគរបាល ព្រហ្មទ័ណ្ឌ និងដោយ មានការសម្របសម្រួល លើនីតិវិធីពី ឯកឧត្ដម (កែវ សុជាតិ )ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង រួមទាំងបានការសម្រប សម្រួល លើនីតិវិធីពី ឯកឧត្ដ(ម ជីវ ចន្ទតារ៉ា )ព្រះរា ជអាជ្ញានៃអយ្យ ការអមសាលា ដំបូងខេត្តតាកែវ  លោក វរសេនីយ៍ឯក( ឈឿង គឹមសុង )នាយការិ យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមគ្នាជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុង បាត់ដំបង ដដែលមានលោក វរសេនីយ៍ឯក (ពេជ្រ សា រ៉ែន  )ជាអធិការ   សហការជាមួយ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដែលមានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក (ឃុង ញីវ) ព្រមទាំង កម្លាំងអធិការដ្ឋាន នគរបាលស្រុកគីរីវង់ ដឹកនាំដោយលោក វរសេនីយ៍ឯក (យុគ សារ៉ាត់) ប្រតិបត្តិការ បង្ក្រាបករណីលួច (យករថយន្ត)  និងបានធ្វើការនាំ ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិក្តាត ឃុំមេ ទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកកាន់ស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមជាមួយរថយន្ត របស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 មកជាមួយផង។

សូមជម្រាបជូនថា មូលហេតុឈានដល់ការឃាត់ និងនាំខ្លួនមុខសញ្ញាជា ជនសង័្សយខាងលើ នេះគឺកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១០និង២០ នាទី នៅចំណុចមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិត នៅក្នុងក្រុមទី ២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព និយាយកុហកទៅជន រ ងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អា យុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យនេះ ដើម្បីឱ្យជនរងគ្រោះ ប្រគល់កូនសោរ រថយន្តឱ្យខ្លួន បើកយកទៅទុកនៅ កន្លែងចតរថយន្ត របស់មន្ទីរពេទ្យ នៅក្នុងខណៈ ដែលជនរងគ្រោះខាងលើ នាំក្រុមគ្រួសាររបស់ គាត់មកកាន់មន្ទីរពេទ្យនេះ។

នៅពេលដែលជន រងគ្រោះប្រគល់កូនសោរ រថយន្តឱ្យហើយ ជនសង្ស័យក៏បានបើក រថយន្តនេះចេញ ទៅបាត់រហូត ហើយពេលបន្ទាប់មក ក៏មាន ករណីឆោឡោអំពី សកម្មភាពរបស់ ជនសង័្សយខាង លើ បន្លំខ្លួនជា សន្តិសុខមន្ទីរពេទ្យ  ដោយលួចយក រថយន្តរបស់អតិថិជនដែល មកពិគ្រោះជម្ងឺនៅមន្ទីរពេទ្យ ដែលតាមរយៈ ការឆោរឡោ នេះ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹង ភ្លាមៗចូល មកសមត្ថកិច្ច នគរបាល ផែនការងារន នគរបាល ព្រហ្មទ័ណ្ឌ ដើម្បីស្វែងរកជន សង័្សយខាងលើ ។

រថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568។

នៅក្រោយពេលទទួល បានព័ត៌មាននេះ អនុវត្ត តាមបទបញ្ជាយ៉ាង ម៉ឹងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល បានធ្វើសកម្មភាព ស្រាវជ្រាវស្វែង រកជនសង័្សយខាងលើនេះ រហូតដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០ ២១ ទើបសមត្ថកិច្ច ស្វែងរកឃើញនិង ឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យបាននៅ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ  និងដកហូតបានរថយន្ត ម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 ( ជារថយន្តរ បស់ជនរងគ្រោះ) នាំមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក្នុងខណៈដែលជន សង័្សយកំពុងស្នាក់នៅក្នុង ផ្ទះសំណាក់យីហោ ភ្នំឌិនតារា ។

នៅពេលនេះ សមត្ថកិច្ចនគរបាល​ កំពុងកសាងសំ ណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់  ការបន្តតាមនីតិវិធី។ រីឯរថយន្តត្រូវប្រគល់ ជូនជន រងគ្រោះវិញ។

ជាមួយនឹងរឿងហេតុ ដ៏កម្រកើតមាននេះ ក្នុងនាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមធ្វើការរំលឹក ចំពោះម្ចាស់ទីតាំង ប្រកបអាជីវកម្មដ្ឋាន នានា នៅក្នុងខេត្ត បាត់ដំបងសូមមេត្តា ប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យ បានជាប់ជាប្រចាំ ចំ ពោះសមាសភាពណា មួយដែលជ្រៀតបន្លំខ្លួន ចូលមកធ្វើសកម្មភាពជា (សន្តិសុខឬ ជាអ្នក យាម) នៅក្នុងទីតាំងរបស់ខ្លួន ដែលតាម ពិតរូបគាត់មិនមែនជា (សន្តិសុខឬអ្នកមានភារកិច្ច )នៅទីនោះហើយធ្វើ សកម្មភាពប្រព្រឹត្ត អំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់ទ្រព្យ សម្បត្តិម្ចាស់ទីតាំង ឬទ្រព្យសម្បត្តិរបស់ អតិថិជនរបស់ខ្លួន ដែលមានវត្តមាន នៅទីតាំងអាជីវកម្មនោះ ។

ម៉្យាងទៀតក៏សូមរំលឹក ដាស់តឿនដល់ ប្រជាពល រដ្ឋ ទូទៅ សូមមេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ចំ ពោះ សកម្មភាពណាមួយ មុនពេលប្រគល់សម្ភារៈ ឬវត្ថុមានតម្លៃឱ្យទៅគេ ដើម្បីចៀសវាងនូវ សកម្មភាពដូច ករណីខាងលើនេះស្រាប់៕ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *