ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបើកយុទ្ធនា ការចាក់វ៉ាក់សាំងកូវីត១៩ ជុំទី១ ជូនកុមារដែលមាន អាយុ ៥ឆ្នាំ

(ខេត្តស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង និងជាប្រធាន អនុគណកម្មាធិការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ខេត្តបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនា ការចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ ជូនកុមារដែលមានអាយុ ៥ឆ្នាំ ។

ពិធីបានប្រព្រឹត្តទៅ ក្នុងបរិវេណ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នឹងមានការអញ្ជើញចូលរួម ពីសំំណាក់ ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត  គណៈអភិបាលរងខេត្ត ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូប ។

នៅថ្ងៃដំបូង នៃការបើកយុទ្ធនា ការចាក់វ៉ាក់សាំងកូវីត ១៩ ជុំទី១ ជូនកុមារដែល មានអាយុ ៥ឆ្នាំ ក្នុងខេត្តស្ទឹងត្រែង គេសង្កេតឃើញ ថាឪពុកម្តាយ និងអាណាព្យាបាលរបស់ កុមារជាច្រើននាក់ បាននាំកូនៗ របស់ខ្លួនមកចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ នៅតាមមណ្ឌលចាក់ វ៉ាសាំងនានា ក្នុងខេត្ត ដើម្បីបង្កើនការ ការពារក្នុងខ្លួន ប្រឆាំងជំងឺកូវីដ១៩។

មានប្រសាសន៏ក្នុងពិធី ចាក់វ៉ាក់សាំងជូន ក្មេងអាយុ៥ឆ្នាំ ឯកឧត្ដម ស្វាយសំអ៊ាង អភិបាលខេត្ត ស្ទឹង ត្រែង បានររំលឹកដល់ បងប្អូនប្រជាពលរដ្ឋ បើទោះបីបានចាក់ វ៉ាក់សាំងការពាររួច រាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការ ឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងកូវីត១៩ ជូនកុមារដែលមានអាយុ ៥ឆ្នាំ  គឺដើម្បីបង្កើត ភាពសាំក្នុងសង្គម ឱ្យកាន់តែធំ និងបើកលំហ រសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះ គោលដៅសំខាន់ក្នុង ការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗ អាចចូលរៀននៅ សាលាឡើងវិញ។

គួរបញ្ចាក់ថាប្រជាពលរដ្ឋ ដែលមកទទួល ការចាក់វ៉ាក់សាំង មានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅ  មានចំនួន ៩១.៩៧២ នាក់ ស្មើនឹង ៩៤.៨៨ % ។ ប្រជាពលរដ្ឋ ដែលមកទទួល ការចាក់វ៉ាក់សាំង មានអាយុ ចាប់ពី ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ មានចំនួន ១៨ . ៥៣៨ នាក់ ស្មើនឹង ៨៨.៧៤ % នឹង កុមារៗ ដែល មកទទួល ការចាប់វ៉ាក់សាំង មានអាយុ ចាប់ពី  ៦ ឆ្នាំ ដល់ ១២ ឆ្នាំ មានចំនួន ១២៨. ៧៨៦ នាក់ ស្មើនឹង ៧៩.៤៧ % ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *