គ្រែពេទ្យសម្រាក ព្យាបាលអ្នកជម្ងឺចំនួន៦ គ្រឿងតំលៃស្មើរ ជាង៦.០០០ដុល្លារបស់ ក្រុមហ៊ុនកាស៊ីណូ  ដាយមុិនស៊ីធី ធ្វើការឧបត្ថម្ភ ដល់អង្គភាពអាវុធហត្ថ

(ខេត្តបន្ទាយមានជ័យ)៖ គ្រែពេទ្យសម្រាប់ ព្យាបាលអ្នកជម្ងឺចំនួន៦ ដែលមានតំលៃ ស្មើរ ជាង៦.០០០ដុល្លា របស់ក្រុមហ៊ុនកាស៊ីណូ ដាយមុិនស៊ីធី បានធ្វើការឧបត្ថម្ភ ដល់អង្គភាពអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២១ នៅក្នុងបញ្ជាកាដ្ឋាន កងរាជអាវុជហត្ថ ខេត្តបន្ទាយមានជ័យ ពិធីទទួលគ្រែពេទ្យ សម្រាប់សម្រាកព្យាបាល អ្នកជម្ងឺនេះ ដោយលោកឧត្តម សេនីយ៍ត្រី បោក ប៊ិន  មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីទទួលគ្រែពេទ្យ នោះលោកបោនប៊ិន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាគ្រែពេទ្យនេះ មានការឧបត្ថម្ភ ពីលោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុមហ៊ុន កាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមុិនស៊ីធី) ក្រុងប៉ោយប៉ែត ក្នុងគ្រែ១មាន តំលៃជាង ១.០០០ដុល្លា គ្រែទាំងអស់នេះ លោកទុកសម្រាប់ បំពាក់ក្នុងបន្ទប់ពិនិត្យ និងព្យាបាលដល់ កងរាជអាវុធក្នុងហត្ថ ខេត្តបន្ទាយមានជ័យ ទាំងអស់ដែលមានជម្ងឺ។

ក្នុងនោះម្ចាស់អំណោយ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាដោយ មើលឃើញក្នុងបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមានក្រុមគ្រូពេទ្យ ជំនាញប្រចាំការក្នុង បញ្ជាការកងរាជអាវុធហត្ថ ដោយពុំមានបំ ពាក់គ្រែពេទ្យទើបលោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុម ហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមុិនស៊ីធី) ក្រុងប៉ោយប៉ែតទិញគ្រែ ពេទ្យទាំង៦នេះទុក សម្រាប់បំពាក់ ក្នុងបន្ទប់ពិនិត្យ និងព្យាបាលកង រាជអាវុធក្នុងហត្ថខេត្ត។

លោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុមហ៊ុ នកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមុិនស៊ីធី) បានលើកទឹកចិត្ត ដល់ អង្គភាពអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ក្នុងការព្យាបាល ដល់អ្នកជម្ងឺអាវុធហត្ថ ទាំងអស់ឲ្យកាន់តែ ប្រសើរ ថែមទៀត ពិសេសដើម្បី ទប់ស្កាត់កុំឲ្យកើតមាន ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ .១៩នេះ បន្តទៀត ក្នុងនោះត្រូវអនុវត្តតាម កា រ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល គឺ ៣ កុំ និង ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

ក្នុងនោះដែរលោកបោន ប៊ិនបានថ្លែងអំណគុណដល់ ក្រុមហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមុិនស៊ីធី) ដែលបានធ្វើការឧបត្ថម្ភ គ្រែពេទ្យចំនួន៦ ដែលមានតំលៃដល់ ទៅជាង ៦.០០០ដុល្លាសំរាប់ យកទៅបំរើការងារ ក្នុងអង្គភាពអាវុធហត្ថ លោកថាសប្បុរសធម៍នេះ អង្គភាពអាវុធហត្ថ ទាំងអស់មិនអាច បំភ្លេចបានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *