ចាប់ផ្ដើមកក្រើកខេត្តកំពត ទៀតហើយជម្លោះដីធ្លី ជាច្រើនខែរវាង ពលរដ្ឋ១៩គ្រួសារ  និង ក្រុមហ៊ុន  សេង  សម្បត្តិ ត្រូវបានដោះស្រាយបញ្ចប់បញ្ហា ដោយស្នាដៃឯកឧត្តម ម៉ៅ ធនិន ខេត្តដែលប្រជាពលរដ្ឋ ដាក់រហស័នាម ថាលោកម្ចាស់ ប៉ាវចិនស្រុកខ្មែរ???

(ខេត្តកំពត)៖ ពិតជាអស្ចារ្យណាស់ មិនសរសើរមិនបាន ពិតជាអ្នកបម្រើ រាស្ត្រដ៏សច្ចៈនិង ស្មោះត្រង់ពិត ប្រាកដមែន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបចូលកាន់ ដំណែងថ្មីៗ សើមៗ ឯកឧត្តម   បានប្រើយុទ្ធសាស្ត្រ សម្របសម្រួលដោះ ស្រាយបញ្ចប់រួចរាល់ ហើយករណី ផល ប៉ះពាល់ ដីធ្លី រវាង ប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ   រស់ នៅ ក្នុង ភូមិ ស្រែ ជា ខាង ជើង ឃុំ ដងទង់ ស្រុកដងទង់ ខេត្តកំពត និង ក្រុមហ៊ុន សេង សម្បត្តិ ជា ច្រើន ខែ។

តាមប្រភពព័ត៌មានបាន ដឹងនៅរសៀលថ្ងែនេះថា ករណី ផល ប៉ះពាល់ ដីធ្លី រវាង ប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ   រស់ នៅ ក្នុង ភូមិ ស្រែ ជា ខាង ជើង  ឃុំ ដងទង់  ស្រុកដងទង់ ខេត្តកំពត និង ក្រុមហ៊ុន  សេង  សម្បត្តិ  ជា ច្រើន ខែ  ត្រូវ បាន ដោះស្រាយបញ្ចប់  ហើយ នា ព្រឹក ថ្ងៃ ទី ២៤  ខែ តុលា  ឆ្នាំ ២០២១  ក្រោមការសម្របសម្រួល ពី ឯកឧត្ដម  ម៉ៅ  ធនិន  អភិបាល នៃ គណៈ អភិបាល ខេត្ត កំពត  ដែល បាន បប្រេីប្រាស់ យុទ្ធានាការ សម្របសម្រួលក្រុម គ្រួសារ ប្រជាពលរដ្ឋ  ចូចូលរួមដោះស្រាយ  ជូន ពួក គាត់  ដោយ ឈរ លើ ភាព ត្រឹម ត្រូវ  តម្លាភាព  និង យុត្តិធម៌  ចំពោះ ពួក គាត់  ដោយ ទទួល បាន ភាព យុត្តិធម៌ ទាំង អស់ គ្នា ។

យុទ្ធនាការ ដោះស្រាយ ក្ដី ជូន ពលរដ្ឋ នេះ  ធ្វើ ឡើង នៅ បរិវេណ សាលា ស្រុក ដងទង់  ខេត្តកំពត  ដែល បាន ការ ចូលរួម ពី  ឯកឧត្តម  ជឹង  ផល្លា  ប្រធាន ក្រុម ប្រឹក្សា ខេត្ត  គណៈ អភិបាល រង ខេត្ត  មន្ទីរ ជំនាញ  អាជ្ញាធរ ស្រុក ភូមិ ឃុំ  និង តំណាង ក្រុមហ៊ុន  សេង  សម្បត្តិ  ព្រម ទាំង ប្រជាពលរដ្ឋ ជា ច្រើន នាក់ ទៀត។

គួររំលឹកផងដែរថា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃ គណៈអភិបាលខេត្តកំពត ជាអតីតអភិបាលខេត្ត ពោធិ៍សាត់ដែល ទើបផ្លាស់មក និងធ្លាប់មានស្នាដៃ ជាច្រើនស្ទើររាប់មិន អស់រហូតយកបេះដូង អ្នកពោធិ៍បាន ស្ទើរតែគ្រប់ៗគ្នា និងធ្លាប់ដោះស្រាយ បញ្ហានានាបានយ៉ាងល្អ ប្រកបដោយយុទ្ធ សាស្ត្រឈ្នះ ឈ្នះ ឈរលើគោលការណ៍  ត្រឹម ត្រូវ  តម្លាភាព  និង យុត្តិធម៌  រហូតត្រូវបានគេដាក់ រហស័នាមឲ្យថា លោកម្ចាស់ ប៉ាវចិនស្រុកខ្មែរ ថែមទៀតផង សូមអរគុណសន្តិភាព៕ ដោយលោកសឿនហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *