ឯកឧត្តម នាយឧត្តមសនីយ៍ មាស សុភា ចូលរួមចែកសត្វពពែចំនួន ១០ក្បាល ជូនដល់សហគមន៍ចំនួន២ និងនាំយកនៅអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាប្រគល់ជូនចាស់ជរាទីទាល់ក្រជាច្រើនគ្រួសារក្នុងស្រុករវៀង??

(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះឯកឧត្តម នាយឧត្តមសនីយ៍ (មាសសុភា ) ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសក កម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តព្រះវិហារ ដែលមានការចូល រួមពីឯកឧត្តម( ប្រាក់សុវណ្ណ) អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជកា កងកំលាំងទាំងបី ជុំវិញខេត្តបានអញ្ជើញចូលរួម ក្នុងពិធីចែកពូជពពែចំនួន១០ក្បាល ដល់សហគមន៍ ជាំពេន និងសហគមន៍ ដំណាក់ចង្ហាន់ ព្រមទាំងនាំយកអំណោយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ ចាសជរាក្រីក្រចំនួន ២០០ គ្រួសារ ក្នុងស្រុករវៀង។

លោក (ហោ ប៊ុនហួរ) អភិបាលស្រុករវៀង បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុករវៀងមានចិត្ត សោមនស្សរីករាយក្រៃលែង ដែលមានថ្នាក់ដឹក នាំបានចុះសួរសុខទុក និងនាំយកនៅ អំណោយមកប្រគល់ ជូននាពេលនេះ។

ហើយនៅក្នុងស្រុករវៀង មានតំបន់ការពារ ធម្មជាតិចំនួន ០២ ដែលស្ថិតនៅភូមិសាស្រ្ត ស្រុករវៀងគឺ  ដែនជម្រក សត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃ ព្រៃឡង់។ ហើយសហគមន៍តំបន់ ការពារធម្មជាតិជាំពេន ត្រូវបានបង្កើត ឡើងនៅឆ្នាំ ២០១០ មាន សមាជិកចំនួន ២៣៤ គ្រួសារ មានផ្ទៃដីចំនួន ៣.៤២២ ហិកតា និង សហគមនតំបន់ការពារ ធម្មជាតិដំណាក់ចង្ហាន់ ត្រូវបាន បង្តើតឡើងនៅឆ្នាំ ២០១០ មាន សមាជិកចំនួន ៣៥២ គ្រួសារ។ ដោយក្នុងឆ្នាំ ២០១៧ សហគមន៍តំបន់ការពារ ធម្មជាតិជាំពេន បានទទួលពូជសត្វ ចិញ្ចឹមពីគម្រោងលើក កម្ពស់ជីវភាពសហគមន៍ ការពារតំបន់ធម្មជាតិ របស់អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដែលមាន ពូជគោញីចំនួន ២០ ក្បាលសម្រាប់ចែកជូន ដល់សមាជិកសហគមន៍ចំនួន ២០ គ្រួសារនិងពូជមាន់ ១១០ គីឡូក្រាមសម្រាប់ ចែកជូនដល់សមាជិក សហគមន៍ចំនួន ១១ គ្រួសារ ។

ក្រៅពីនេះសហគមន៍ ជាំពេនក៏ធ្លាប់ទទួល បានពូជសត្វពពែ ពីគម្រោងរបស់ អង្គការទស្សនៈពិភពលោក ក្នុងឆ្នាំ ២០០៩ ចំនួន ២៥ ក្បាលសម្រាប់ ចែកជូនយុវជនក្នុងភូមិ ។ ក្នុងកំឡុងពេលនៃចិញ្ចឹមពពែនោះ ផលដែលទទួបាន គឺក្រុមយុវជន ៤០% និង៦០% ផ្ដល់ជូនសហគមន៍ ដើម្បីយកទៅអភិវឌ្ឍន៍ ផ្សេងៗ ។ សហគមន៍ទទួលបាន ចំណូលប្រមាណពី ៧ ទៅ ៨លានរៀល ពីការចែកផលជា មួយក្រុមយុវជន តែចិញ្ចឹមនោះបានរយៈពេលតែ ៣ ទៅ ៤ឆ្នាំ ប៉ុណ្ណោះ ដោយសារមិន មានអ្នកទទួលខុសត្រូវច្បាស់លាស់ ។

ក្រោយមកនៅឆ្នាំ ២០១៨ រោងចិញ្ចឹមសត្វពពែនេះ ត្រូវបានសហគមន៍ កែច្នៃទៅជារោងតម្បាញ របស់សហគមន៍វិញ តែបន្ទាប់មក ក៏គ្មានដំណើការ ។ ហើយសហគមន៍នេះ បានចុះល្បាតជាប្រចាំ ដើម្បីថែរក្សាការពារធនធាន ធម្មជាតិ ដែលមានការ សហការបានល្អពី មន្រ្តីឧស្យានុរក្សង អាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម (ប្រាក់សុវណ្ណ) អភិបាលខេត្តបាន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃ ពោពេញដោយ បរិយាកាសស្និទ្ធស្នាល សោមនស្សរីក រាយក្រៃលែង នៅក្នុងឃុំរមទម ស្រុករវៀង របស់យើងបាន ទទួលនៅពូជពពែ ដើម្បីចែកជូនដល់សហគមន៍ ជាំពេន និងសហគមន៍ ដំណាក់ចង្ហាន់ និងអំណោយជាគ្រឿងឧបភោគ បរិភោគព្រមទាំថវិកា ផ្ដល់ជូនដល់បងប្អូន ប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ ក្នុងនោះមាន ៣ ភូមិ ដោយក្នុង ១ ភូមិមានចំនួន ៣០ គ្រួសារគឺភូមិបង្កើនផល ភូមិស្វាយដំណាក់ចាស់ និងភូមិស្វាយដំណាក់ថ្មី និង១១០គ្រួសារទៀត មកពីឃុំចំនួន២ គឺឃុំរមណីយ និងឃុំរមទម ស្មើនិង ៥ភូមិដោយក្នុង១ គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ត្រីខ ១យួរ មី១កេស អាវ១ និងថវិកា២០.០០០រៀល ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួល បន្ទុបបេសកកម្មពិសេស ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តព្រះវិហារ ។

ហើយឯកឧត្តមបានផ្ដាំ ផ្ញើដល់យុវជនដែល ទទួលបានសត្វពពែមក ចិញ្ចឹមនាពេលនេះ ឯកឧត្តមសង្ឃឹមថាមិន ដូចពេលមុនៗ ទៀតនោះទេ ត្រូវទទួលបានភាព ជោគជ័យត្រឡប់មកវិញ ក្នុងនាមជាយុវជនគុំរូ។

ឯកឧត្តម នាយឧត្តមសនីយ៍ មាស សុភា បានពាំនាំនៅ ប្រសាសន៍ផ្ដាំផ្ញើ របស់ប្រមុខរាជ រដ្ឋាភិបាល ក្នុងការសួរ សុខទុកពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនៅ វិបត្តិទីទាល់ក្រ ដោយសម្ដេច មិនទុកឲអ្នកណា ម្នាក់ដាច់ពោះស្លាប់ នោះទេ ហើយសម្ដេចតែង តែគិតគូរជាប្រចាំដល់ សុខនិងទុករបស់យាយ តា អ៊ុ ពូ មីង និងបងប្អូនមិន ឲ្យរស់នៅឯកការនោះឡើយ ។

នាឱកាសនោះដែល ឯកឧត្តមបានផ្ដាំផ្ញើ ឲ្យក្រុមការងារយុវជន ចិញ្ចឹមសត្វក្នុងសហគមន៍ ត្រូវយកចិត្ត ទុកដាក់មើលថែ សត្វចិញ្ចឹម(សត្វពពែ) ឲ្យបានល្អប្រសើរ ព្រោះបើយើងយក ចិត្តទុកដាក់ក្នុងការ មើលថែវាឲបានល្អ ផលតបស្នងនិង ត្រឡប់មកយើង វិញជាក់ជាមិនខាន ៕ ដោយ លោក អ៊ុងវ៉ាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *