ល្បែងស៊ីសងជល់មាន់ អាប៉ោងខុសច្បាប់ នៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ប្រព្រឹត្តទៅយ៉ាង រលូនគ្មានសមត្ថកិច្ច ណាចេញមុខ បង្រ្កាបគេដាក់ការ សង្ស័យព្រោះតែ ប្រយោជហើយមើលទៅ…!

(ខេត្តកំពង់ធំ)៖ បនល្បែងស៊ីសង ជល់មាន់អាប៉ោង ប្រព្រឹត្តទៅយ៉ាងរលូន ក្នុងដែនសម្ថតកិច្ច របស់នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្រយ៉ូងនិង អធិការនគរបាលក្រុងស្ទឹង សែននាសម័យកូវីដ១៩ ប្រមូលផ្ដុំគ្នាមកលេង កក្រើកទឹកកក្រើកដី បែរជាមន្រ្តីសម្ថតកិច្ច ស្ងំស្ងៀមឈឹងមិនព្រមធ្វើការ បង្រ្កាបសង្ស័យថាជា ជង្រុកស្រូវនិងជា ឆ្នាំងបាយប្រចាំថ្ងៃ របស់អស់លោក សម្ថតកិច្ចទេដឹង។

តាមសេចក្ដីរាយការណ៍ ពីពលរដ្ឋនិងតាមបណ្ដាញ សង្គមផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកមួយចំនួនបាន អោយដឹងថាមាន ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងកំពុង បើកយ៉ាងអនាធិបតេយ្យ ហ៊ោកញ្ជៀវលាន់លឺ អេឺងកងភ្នាល់ដាក់ លុយរាប់ពាន់ដុល្លា នៅចំណុចភូមិរលួស សង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំមិន ឃើញមានសម្ថតកិច្ច ឬក៍ស្ថាប័នពាក់ពន្ធ័ចុះ ទៅបង្រ្កាបឡើយព្រោះ ទីតាំងមួយនេះល្បីថា ម្ចាស់បើកបនល្បែងឈ្មោះ អាននិងឈ្មោះចែអេង បានរត់ការបង់លុយ អោយសម្ថតកិច្ច រួចអស់ហើយ ទើបគ្មានស្ថាប័នណា ចេញមុខទៅបង្រ្កាប។

ពលរដ្ឋនឹងរងចាំមើលថា លោកនាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្រយ៉ូវនិង លោកអធិការក្រុងស្ទឹងសែន មានសមត្ថភាពឬ អសមត្ថភាពក្នុង ការបង្រ្កាបទីតាំង បនល្បែងជល់មាន់ អាប៉ោងខុសច្បាប់ បានដែរឬយ៉ាងណា.? ចុះចំណែកលោកឧត្ដម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តកំពង់ធំនិង ឯកឧត្ដមងួន រតនៈអភិបាលនៃ គណះអភិបាលខេត្ត នឹងជាគណះបញ្ជាការ ឯកភាពមានចំណាត់ ការបែបណា.?ទៅលើ មន្រ្តីក្រោមឱវាទ របស់លោកក្រោយ ពីបណ្ដែរបណ្ដោយអោយ ក្រុមអ្នកញៀនល្បែង ផ្ដុំជើងគ្នាយ៉ាង ច្រើនកុះកចូលទៅ លេងល្បែងស៊ី សងខុសច្បាប់។

ឯណាទៅភូមិឃុំសង្កាត់ មានសុវត្ថិភាព៧ចំណុច ដែលប្រមុខរាជរដ្ឋាភិ បាលដាក់ចេញនូវ វិធានការទាំង នេះឬមួយអស់ លោកគ្រាន់តែ យកត្រចៀកស្ដាប់ តែមិនអនុវត្ត។

សូមឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការ នគរបាលជាតិមេត្តា ពិនិត្យមើល អស់លោកមន្រ្តី នគរបាលផងទាន.!ព្រោះក្នុងខេត្តកំពង់ធំ មានបនល្បែងស៊ីសង ខុសច្បាប់ច្រើន ណាស់ដែលមន្រ្តី ថ្នាក់ក្រោមរបស់ឯក ឧត្ដមមិនធ្វើការបង្រ្កាប។

ពាក់ព័ន្ធជុំវិញល្បែង ស៊ីសងខាងលើនេះ អង្គភាពយើងខ្ញុំរងចាំការ បកស្រាយលោកពី នាយប៉ុស្តិ៍សង្កាត់ ស្រយ៉ូវ និងលោកអធិការ ក្រុងស្ទឹងសែន រាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *